ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េ​រី​ណា វី​លៀ​ម​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​បាល់​ U​.S. Openជា​លើក​ទី​៤

12 ឆ្នាំ មុន

កី​ឡា​ការិ​នី​​អា​​មេ​រិក​​ស៊េ​រី​​ណា វី​​លៀម​​​បាន​​ក្លាយ​​ជា​​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​​ក្រប​ខណ្ឌធំ​ដំ​​ណាច់​រដូវ​កាល ​U.S. Open​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩កញ្ញា​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​ ។

កី​ឡា​ការិ​នី​​អា​​មេ​រិក​​ស៊េ​រី​​ណា វី​​លៀម​​​បាន​​ក្លាយ​​ជា​​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​​ក្រប​ខណ្ឌធំ​ដំ​​ណាច់​រដូវ​កាល ​U.S. Open​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩កញ្ញា​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​ ។

នៅ​ក្រោម​ក្រ​សែ​ភ្នែក​ទស្ស​និក​ជន​ដែល​ជាជន​ជាតិ​អាមេរិក​រាប់​ម៉ឺននាក់ នាង​ស៊េរី​ណា​​វាយ​សម្រុក​លើ​នាងអា​ហ្សា​រេន​កា​ជាតិ​បេឡា​រុស​​​ដោយ​ឥត​បង្អង់​និង​ស្ទាក់​ស្ទើរ​ដៃ​ឡើយ រហូត​ទទួល​បាន​ជ័យ​ជម្នះ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដែល​ចំណាយ​អស់​ពេល​២ម៉ោង​និង​១៨​នាទី​​។ ជា​មួយ​នឹង​ពិន្ទុ​​​៦-៣, ២-៦​និង​៧-៥​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ម្ចាស់​ពាន​ក្រប​ខណ្ឌមួយ​នេះ​ជា​លើក​ទី​៤​​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ ។ បើ​គិត​ពី​ឆ្នាំ​១៩៧៣មក នាង​គឺ​ជា​កីឡាការិនី​អា​មេរិក​​​ដំបូង​គេ​ហើយ​ដែល​បាន​យកឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​នៅ​ទី​ក្រុង​ញូវ​យ៉កក្នុង​វ័យ​៣១​ឆ្នាំ​ ​ហើយ​នេះ​ក៏​ជា​ពាន​លើក​ទី​៤៥​​នៅ​ក្នុង​អា​ជីព​របស់​នាង ផង​ដែរ ។

កា​ល​ពី​ឆ្នាំ​២០១១​ ស៊េរី​ណា​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​បន្ទាប់​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​២​សិត​ផ្ទួន​ៗ ។​ ជ័យ​ជម្នះ​៣លើក​ក្នុង​ក្រប​ខណ្ឌ​ U.S. Open​នេះ​របស់​នាង​គឺ​នៅ​ឆ្នាំ ១៩៩៩, ២០០២ និង​២០០៨ ។​
ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះស៊េរី​ណា​​បញ្ជាក់​ថា​៖«នេះ​ជា​ថ្ងៃ​ដ៏​ល្អ​បំ​ផុត​របស់​ខ្ញុំ។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំមិន​ជឿ​ថា​ខ្លួន​ឯង​ឈ្នះ​នោះ​ទេ ។ នៅ​មុន​នេះ ខ្ញុំ​បាន​ព្រៀង​សន្ទរក​ថា​ចំណាត់​ថ្នាក់​លេខ២​រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ។ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ »។

អំឡុង​ការ​ប្រកួតកាល​ពី​ឆ្នាំ​ទៅ​មិញ ​គេ​សង្កេត​ឃើញ​នាង​ស៊េរី​ណា​បាន​ដំឡើង​សរសៃ.ក​ដាក់​អាជ្ញាកណ្តាល​បន្ទាប់​ពី​ទទួល​ការ​ពិ​ន័យ​ដែល​ធ្វើ​ឲ្យ​នាង​ខាត​បង់​ពិន្ទុ​ ។ តែ​យ៉ាង​ណា​ជ័យ​ជម្នះ​នៅ​ពេល​នេះ​បាន​ធ្វើ​ឱ្យ​នាង​​ធូរ​ស្រាល​ក្នុង​ចិត្ត​យ៉ាង​ច្រើន ។ ចំណែក​​នាង​អា​ហ្សា​រេន​កា​​ដែល​ទើប​តែ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌ Australian Openកាល​ពី​ដើម​ឆ្នាំ​បាន​ថ្លែង​ថា ៖«នាង​ស៊េរី​ណា​សម​នឹង​ឈ្នះ​ពាន​ជើង​ឯក​នេះ ។ នាង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​នាង​គឺ​ជា​ជើង​ឯក​ពិត​ប្រា​កដ ។

ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព​ហើយ​ក្នុង​ថ្ងៃ​នេះ ។ ដូច្នេះ​ខ្ញុំ​គ្មានការ​សោក​ស្តាយ​ឡើយ »។​​សូម​មបញ្ជាក់​ថា ជ័យ​ជម្នះ​លើក​នេះ​នាំ​ឲ្យ​នាង​ស៊េរី​ណា​​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​សុទ្ធ​ចំនួន​១លាន​និង​៩០ម៉ឺន​ដុល្លារ​ផងដែរ​ខណៈ​នាង​អា​ហ្សា​រេន​កា​ទទួល​បាន​៩៥ម៉ឺន​ដុល្លារ​ ៕