ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម៉ាស​សណ្តោង​រឺុម៉ក​ដឹក​ចំណីសត្វ​ផ្ទុករាប់​សិប​តោន​ដាច់​កាឡេ​បុក​ខោ្លង​ទ្វារ​សា​លា​រៀន

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ នៅវេ​លា​មោ៉ង​៩ព្រឹកថ្ងៃ​ទី​៩ កញ្ញា ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​ខ្លោង​​ទ្វារ​សាលា​បឋម​សិក្សា​ប្រហ៊ូត​ ស្ថិត​នៅ​​ភូមិ​​អូរ​អំបិល ​សង្កាត់​អូរអំបិល ក្រុង​សិរី​សោ​ភ័ណ ​​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រលឹង​ចុង​សក់​​ដោយ​សារ​បាន​ឃើញ​រថយន្ត​កាម៉ា​ស​សណ្តោង​រ៉ឺម៉ក​​ដឹក​ចំណី​សត្វ​​​ទម្ងន់​រាប់​សិប​តោន បាន​បើក​ចេញ​ពី​ផ្លូវ​លំ ដើម្បី​ឆ្លង​​ឡើង​ទៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ហើយ​បានដាច់កា​ឡេ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅវេ​លា​មោ៉ង​៩ព្រឹកថ្ងៃ​ទី​៩ កញ្ញា ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​ខ្លោង​​ទ្វារ​សាលា​បឋម​សិក្សា​ប្រហ៊ូត​ ស្ថិត​នៅ​​ភូមិ​​អូរ​អំបិល ​សង្កាត់​អូរអំបិល ក្រុង​សិរី​សោ​ភ័ណ ​​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រលឹង​ចុង​សក់​​ដោយ​សារ​បាន​ឃើញ​រថយន្ត​កាម៉ា​ស​សណ្តោង​រ៉ឺម៉ក​​ដឹក​ចំណី​សត្វ​​​ទម្ងន់​រាប់​សិប​តោន បាន​បើក​ចេញ​ពី​ផ្លូវ​លំ ដើម្បី​ឆ្លង​​ឡើង​ទៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ហើយ​បានដាច់កា​ឡេ​ថយ​​​​ក្រោយ​វិញ​ទៅបុក​ខ្លោង​ទ្វារ​សាលា​រៀន​បណ្តាល​​ឱ្យ​បាក់​​​ខូចខាត​ខ្លោង​ទ្វារ​មួយ​ចំហៀង​​ ។ គ្រាដែល​រថយន្ត​មាន​​បញ្ហា​ដូច្នោះ​​គេ​សង្កេត​ឃើញ​​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​នោះ​នាំ​គ្នា​រត់​​​​​ទាំង​​ព្រលឹង​ចុង​សក់​​​ ព្រោះ​ខ្លាច​រថយន្ត​កិន ​តែ​សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​​​ទទួល​រង​គ្រោះ​ថ្នាក់​​នោះ​ទេ ។

ទាក់​ទិន​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ កោះ​សន្តិភាព​មិនអាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​​នាយ​ការិយាល័យ​​នគ​​រ​បាល​ចរាចរណ៍​បាន​ទេ តែ​ចៅ​សង្កាត់​​អូរ​អំបិល ​លោក​ឈ ពេជ្រ ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​របស់​ក្រុម​ហ៊ុន​​ដឹក​ចំណី​សត្វ​ ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ​អ្នក​​បើក​បរ​ទេ ។ លោក​បញ្ជាក់​ថា ករណីនេះ​ខាង​ក្រុម​ហ៊ុន​បាន​ចេញ​​មុខ​ធានា​កសាង​ខ្លោង​ទ្វារ​សាលា​នោះ​ឡើង​វិញ​ ។

លោក​ថា គ្រោះ​ថ្នាក់​ចារាចរណ៍​នៅ​ចំណុច​ខាងលើ មិន​ែមន​ជា​លើក​ទី​១ទេ គឺ​កើត​ឡើង​ច្រើន​លើក​​ហើយ ​ប៉ុន្តែ​លោក​នឹង​​ធ្វើ​ការ​កែ​សម្រួល​​ផ្លូវ​នោះ​ឡើងវិញ ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​​គ្រោះ​ហេតុ​ការ​គ្រោះ​​ថ្នាក់​បែប​នេះ​ត​ទៅ​ទៀត​ ។​​
គួរ​បញ្ជាក់​ថា​ នគរ​បាល​ការិយាល័យ​​​ចរា​ចរណ៍​ផ្លូវគោក​​ខេត្ត ​មាន​ការ​លាក់​លៀមមិន​ផ្តល់​​​​ព័ត៌មាន​​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍នេះទេ​ ៕