ទូរទស្សន៍រដ្ឋស៊ីរីរាយការណ៍ថាតុល្យការការវាយប្រហារភេរវកម្មដោយប្រើរថយន្តបង្កប់គ្រឿងផ្ទុះកាលពីថ្ងៃទី៩ កញ្ញា នៅក្រុងអាឡែបភាគខាងជើងស៊ីរី ចំនួនអ្នកស្លាប់ឡើងដល់២៧នាក់ ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីSANA ថាការផ្ទុះធ្វើឱ្យកក្រើកសង្កាត់ម៉ាឡាអាបអាល់បាឡាឌី ។ នៅជិតកន្លែងផ្ទុះមានសាលារៀនមួយជាកន្លែងស្នាក់របស់ពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នាក្នុងទីក្រុងនោះ ។ យោងតាមព័ត៌មាននានាថា រថយន្តបង្កប់គ្រឿងផ្ទុះនេះអាចឆ្លងកាត់ ប៉ុស្តិ៍ត្រួតពិនិត្យមួយ ៕
ចែករំលែកព័តមាននេះ