នាយករដ្ឋមន្រ្តី អាន់តូនីស សាម៉ារ៉ាស់ របស់ក្រិកបានថ្លែងថារដ្ឋាភិបាលកំពុងពិចារណាលក់កោះមួួយចំនួនរបស់ប្រទេសដើម្បីរកថវិកាសំរាប់ឧបត្ថម្ភដល់វិបត្តិរបស់ក្រិកព្រោះកោះមួយចំនួនយកទៅប្រើប្រាស់សំរាប់ពាណិជ្ជកម្មប្រសិនបើគ្មានបញ្ហាអសន្តិសុខរបស់ប្រទេស។
នាយករដ្ឋមន្រ្តីក្រិកថ្លែងថា បទដ្ឋាននេះមិនបានចាត់ទុកថាជាការលុបបំបាត់កោះទេ ប៉ុន្តែជាការផ្លាស់ប្តូរដីធ្លីជាប្រាក់វិនិយោគ ដើម្បីជំរុញឱ្យមានចំណូល និងក្រិកអាចឱ្យបរទេសចូលវិនិយោគទុននៅលើកោះសម្រាប់លើកស្ទួយសេដ្ឋកិច្ច។កោះជាតំបន់ឆ្នេរនៅអាទីហ្គា និងនៅភាគខាងកើតក្រុងអាតែន អាចទាក់ទាញភ្ញៀវទេសចរនៅក្រោមគម្រោងនេះបាន ។នៅក្រិកមានកោះប្រហែល៦ពាន់កោះ៕
ចែករំលែកព័តមាននេះ