ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាឈប់​ពីការ​ងារ​ព្រោះ​ទាក់ទងរក​គូស្នេហ៍មិនបាន

12 ឆ្នាំ មុន

សារ​​ព័ត៌មាន​បរទេ​ស​កាលពីថ្ងៃ​ទី​២៦សីហា​ ផ្សាយ​ថា​បុរស​​ប្រធាន​ក្រុម​ផ្នែក​បុគ្គលិក​នៃរោង​ចក្រ​មួយរបស់​ចិន នៅ​ទី​ក្រុង​ហ្វូសាន​តំបន់​ក្វាងទុង បាន​សុំលា​លែង​ពី​ការងារ​ ដោយ​ផ្តល់​ពីហេតុផល​ថា​រោងចក្រ​នេះ​តូច​ និង​មាន​នារី​តិចតួច មិនអាច​ទាក់​ទង​ធ្វើ​ជា​គូ​ស្នេហ៍បាន។

របាយការណ៍បញ្ជាក់​ ក្រោយ​ពី​បាន​ដាក់​ពាក្យ​សុំលាលែង​បង្ហាញថា​ប្រធាន​រោង​ចក្រ​បាន​អនុម័ត​ការលា​ឈប់​របស់​ប្រធាន​ក្រុម​ម្នាក់់​នេះ​ភ្លាម និង​បញ្ជាក់​ថា​ កុំលើកតំកើង​ខ្លួនពេក​វាជា​កំហុស​របស់​សាមីខ្លួន​ផ្ទាល់​ ព្រោះគ្មាន​ទេពកោសល្យ​ក្នុង​ការ​ទាក់​ទង​ជាមួយ​នារី។

ចំណែក​មិត្ត​ជំនិត​របស់​បុគ្គលនោះ​​ប្រាប់​ថា​ បុរស​ជា​ប្រធាន​ក្រុម​ម្នាក់​នេះ​រក​គូស្នេហ៍មិន​បាន​ម្នាក់​សោះ​តាំ​ងពី​មកធ្វើការ​ក្នុង​រោងចក្រ​អស់​រយៈពេល​៣ឆ្នាំ និង​នៅ​ពេល​គ្មានឥទ្ធិពលទាក់​ទាញ​ចិត្តនារី​​ទើបលា​ឈប់​ពី​ការ​ងារ ៕