ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Bus ​ខ្នាត​ធំ​ឡើង​​ជែង​បុក​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់​ម្នាក់​នៅ​ស្រុក​បាកាន​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​យុវជន​​ម្នាក់​កំពុង​​​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ Bus ​ខ្នាត​ធំ ​បុក​ជាប់​ពី​ក្រោម​អូស​ចម្ងាយ​ជិត​​១០០​ម៉ែត្រ​ បណ្តាល​ឱ្យ​​ស្លា.ប់​ភ្លាមៗ​​នៅ នឹង​កន្លែង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​អណ្តូង​​​ក្រសាំង ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន ​កាល​ពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា ២០១២។

ខេត្ត​ពោធិ៍សាត់ ៖ ​យុវជន​​ម្នាក់​កំពុង​​​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ Bus ​ខ្នាត​ធំ ​បុក​ជាប់​ពី​ក្រោម​អូស​ចម្ងាយ​ជិត​​១០០​ម៉ែត្រ​ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​​នៅ នឹង​កន្លែង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​អណ្តូង​​​ក្រសាំង ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន ​កាល​ពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា ២០១២។

​លោក​វរសេនីយ៍​​ត្រី រស់ ចំរើន​ ប្រធាន​ការិយា​ល័យ​​នគបាល​​ចរាចរផ្លូវគោក​ខេត្ត​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ​​យន់ យាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅភូមិ​​ស្រះ​រុន ឃុំ​អូរតាប៉ោង ស្រុក​បាកាន ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម ​​គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​​ Bus ពណ៌​ក្រហម ​ដឹក​អ្នក​ដំណើរ​​ពេញ​ក្នុង​ល្បឿន​​លឿន​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​មក​ពី​មុខ​ខ្ទាត​​ប្រហែល​​៣០​ម៉ែត្រ ហើយ​​ជាប់​ម៉ូតូ​​ពីក្រោម​រថយន្ត​​អូស​ចម្ងាយ​ជិត​​១០០​ម៉ែត្រ ​ទើប​ឈប់​ ខណៈ​​នោះ​គេ​ឃើញ​អ្នក​​បើក​បរ​មិន​ស្គាល់​ឈ្មោះ​បាន​ចុះ​រត់​គេច​​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕