រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ បើកវ៉ារថយន្តឡិចស៊ីស RX330 ពណ៌ស្ករ ជ្រុះកាងទាំងផ្ទាំង និងខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី៩ កញ្ញា តាមបណ្តោយវិថីសុធារសកែងវិថីសុរាមិត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីឱ្យដឹងថា រថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ បើកតាមវិថីសុរាមិត្រ ពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្តឡិចស៊ីស RX330 ពណ៌ស្ករ ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងកូន ខណៈមកដល់ចំណុចខាងលើ រថយន្តឡិចស៊ីស៤៧០ បើកវ៉ារថយន្តឡិចស៊ីស RX330 បណ្តាលឱ្យប៉ះធ្លាក់កាង និងខូចខាតផ្នែកខាងមុខ ។ ចំណែករថយន្តឡិចស៊ីសជាអ្នកបង្ករងការខូចខាតតិចតួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុដោយខាងរថយន្តបង្កប្រាប់ឱ្យខាងរថយន្តឡិចស៊ីស RX330 ដែលរងការខូចខាតយកទៅជួសជុលនៅយានដ្ឋាន ខាងគេជាអ្នកចេញថ្លៃខូចខាតទាំងអស់ ៕
ចែករំលែកព័តមាននេះ