ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ធ្លាក់ភ្នែក​បោល​​បុក​គល់​អម្ពិលទឹក​ និងគល់​ព្រីង​ខ្ទេចមុខ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​កាមរី​គូទ​ប៉ោង​សេ៊រី​៩៥ ពណ៌ស ​​មួយ​គ្រឿង​​​បាន​ជ្រុល​ទៅ​បុក​គល់​អម្ពិលទឹករួច​វិល​​២-៣​ត្រឡប់​ទៅ​បុក​គល់​​​​ព្រី​ង​មួយ​ដើម​ទៀត ​ទើបទៅ​មុខ​​លែង​រួច ​ប៉ុន្តែ​សំណាង​ល្អ​​ ពុំ​​មាន​នរណា​ម្នាក់​​​រង​របួស​ក្នុង​ហេតុ​ការ​ណ៍​​នេះ​ទេ ​​។​ ​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​វេលាម៉ោង​​​៤​និង​៣០នាទី​រសៀល​​ថ្ងៃទី​៧ កញ្ញា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥៣ ត្រង់​​ចំណុច​ភូមិ​​

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​កាមរី​គូទ​ប៉ោង​សេ៊រី​៩៥ ពណ៌ស ​​មួយ​គ្រឿង​​​បាន​ជ្រុល​ទៅ​បុក​គល់​អម្ពិលទឹករួច​វិល​​២-៣​ត្រឡប់​ទៅ​បុក​គល់​​​​ព្រី​ង​មួយ​ដើម​ទៀត ​ទើបទៅ​មុខ​​លែង​រួច ​ប៉ុន្តែ​សំណាង​ល្អ​​ ពុំ​​មាន​នរណា​ម្នាក់​​​រង​របួស​ក្នុង​ហេតុ​ការ​ណ៍​​នេះ​ទេ ​​។​ ​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​វេលាម៉ោង​​​៤​និង​៣០នាទី​រសៀល​​ថ្ងៃទី​៧ កញ្ញា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥៣ ត្រង់​​ចំណុច​ភូមិ​​ត្រោកកណ្តាល​ ឃុំ​ស្រែ​ថ្មី ​ ស្រុក​រលា​ប្អៀរ ។

សាក្សី​ដែល​បាន​ឃើញ​​​​ហេតុ​ការណ៍​ខាង​លើ ​និយាយថា ​មុន​ពេល​កើត​េហតុ​គេ​ឃើញ​រថយន្ត​កាមរី​ ពណ៌ស ​​​ធ្វើ​ដំណើរ​​ពីកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​បាន​គេច​​នឹង​ម៉ូតូ​​​១ គ្រឿង ដែលធ្វើ​ដំណើរ​​ស្រប​​ទិ​សគ្នា​ ​​ប៉ុន្តែ​ដោយ​សារ​​រថយន្ត​កាមរី​​​​​មាន​​ល្បឿន​លឿន​ពេក​ ក៏​បាន​ជ្រុលទៅ​ស្តាំ​ដៃ​​​​រួច​​ទៅ​បុក​​​គល់​​អម្ពិល​​ទឹក​ដែល​​គេ​កាប់​​សល់​ប្រវែង​​​១​ម៉ែត្រ​​​ពី​ដី និង​​បន្ទាប់​​មក​​បាន​វិល​២-៣​​ត្រឡប់​​បន្ត​ទៅ​​​​បុក​​​ដើម​​ព្រីង​​បណ្តាល​ឱ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ ទៅមុខ​​លែង​រួច​​ ។​

ក្រោយពេល​កើត​េហតុ​​គេ​ឃើញ​​អ្នក​​បើក​បរ​​ដែល​មិន​​ប្រាប់​អត្តញ្ញាណ​​​ចេញពី​​រថយន្ត​​​​ក្នុង​អាការ​ស្រវឹង​​ហើយ​បាន​ព្យា​យាម​​ហៅ​រថយន្ត​ផ្សេង​​​មក​សណ្តោង​​​អូស​រថយន្តយក​ទៅ​​យាន​ដ្ឋាន​​​​​ ​ជួសជុល​​ដោយ​ខ្លួន​ឯង​មិន​រំខាន​ដល់​​សមត្ថកិច្ច​​ឡើយ ៕