ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​អ្នក​កាសែត​​​ផ្តល់​ឱកាស​​ដល់​អ្នក​សារ​ព័ត៌​មាន​​ប្រកួត​​ប្រជែង​ស្នាដៃ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្លឹប​អ្នក​កាសែត​​កម្ពុជា (ក.អ.ក) ​បាន​ធ្វើ​សន្និ​សីទ​កាសែត​ស្តីពី «​សុខ​ភាព​អាហារូបត្ថម្ភ​ និង​សន្តិ​សុខ​​ស្បៀង​របស់​កុមារ» មាន​​កិច្ច​សហ​​ការ ជា​មួយ​អង្គ​ការ​​យូណេ​ស្កូ ក្រោម​អធិបតី​ភាព​លោក​​ប៉ែន ​សមិទ្ធិ ​ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជា គោល​​បំណង​ប្រកួត​​ប្រជែង​​ស្នាដៃ​របស់​អ្នក​​សារ​ព័ត៌​​មាន​​ជាតិ​ក្នុងនោះ​អ្នក​សារ​ព័ត៌​មាន​៣​រូប​ទទួល​បាន​ជ័យ​លាភី​​ និង​ទទួល​បាន​ទឹក​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៣០០​ដុល្លារ​ អាមេរិក​​ស្មើ​ៗ​គ្នា និង២​រូប​ទៀតទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១០០​ដុល្លារ​

រាជធានីភ្នំពេញ ៖ ក្លឹប​អ្នក​កាសែត​​កម្ពុជា (ក.អ.ក) ​បាន​ធ្វើ​សន្និ​សីទ​កាសែត​ស្តីពី «​សុខ​ភាព​អាហារូបត្ថម្ភ​ និង​សន្តិ​សុខ​​ស្បៀង​របស់​កុមារ» មាន​​កិច្ច​សហ​​ការ ជា​មួយ​អង្គ​ការ​​យូណេ​ស្កូ ក្រោម​អធិបតី​ភាព​លោក​​ប៉ែន ​សមិទ្ធិ ​ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជា គោល​​បំណង​ប្រកួត​​ប្រជែង​​ស្នាដៃ​របស់​អ្នក​​សារ​ព័ត៌​​មាន​​ជាតិ​ក្នុងនោះ​អ្នក​សារ​ព័ត៌​មាន​៣​រូប​ទទួល​បាន​ជ័យ​លាភី​​ និង​ទទួល​បាន​ទឹក​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៣០០​ដុល្លារ​ អាមេរិក​​ស្មើ​ៗ​គ្នា និង២​រូប​ទៀតទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១០០​ដុល្លារ​អាមេរិក ។ ​សន្និ​សីទ​​នេះ​បាន​ធ្វើ​នៅ​ថ្ងៃទី​៨ កញ្ញា ២០១២ ​នៅ​ក្លឹប​អ្នក​កាសែត​​កម្ពុជា។

លោក​ប៉ែន ​សមិទ្ធិ ​បាន​មាន​ប្រសាសន៍​​ថា ក្នុង​ការ​ប្រឡង​ប្រជែង​​នេះ ​ជ្រើសរើស​​តែ​អ្នក​​សារ​ព័ត៌​មាន​ជាតិ (កាសែត ទស្សនាវដ្តី វិទ្យុ ​និង​គេហ​ទំព័រ) ដែល​​សរសេរ​ទាក់​ទិន​នឹង​សុខ​ភាពមាតា និង​ទារក និង​សន្តិ​សុខ​ស្បៀង​របស់​​កុមារ​ផ្តោត​​ទៅលើ​ប្រធាន​បទ ​«ការ​​បំបៅ​ទឹក​ដោះ​ម្តាយ​ដល់​កូន​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង» ​«ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​មាតា និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ ការ​លូត​​លាស់​របស់​កូន នឹង​ទារក​ក្នុងផ្ទៃ» និង «សារ​សំខាន់​​សន្តិ​សុខ​ស្បៀង និង​អាហារូប​ត្ថម្ភ ​សម្រាប់​​ការ​លូតលាស់​របស់​​កុមារ​ចាប់តាំងពីចាប់កំណើត​រហូត​ដល់​អាយុ​មួយ​ឆ្នាំ» ។

លោក​ប៉ែន សមិទ្ធិ ​បន្តថា គោល​បំណង​នៃ​​ការរៀបចំ​កម្ម​វិធី​ប្រកួត​ប្រជែង​​នេះ គឺ​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ​ និង​ការ​ចូល​រួម​ចំណែក​របស់​​អ្នក​សារ​ព័ត៌​មាន​​កម្ពុជា​ដែល​បាន​សរសេរ​អត្ថ​បទ​​ជួយ​លើក​ស្ទួយ​សុខភាពអហារូប​ត្ថម្ភ​ និង​សន្តិ​សុខ​ស្បៀង​របស់​កុមារ​លើក​ទឹក​ចិត្ត​បន្ថែម​​ដល់​​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​បន្តសរសេរ​ និង​បង្កើន​​ការ​យល់​ដឹង​​ពី​កម្មវិធីរបស់ MDG-F ស្តីពី​កុមារ​​ សន្តិ​សុខ​​ស្បៀង និង​អាហារូប​ត្ថម្ភ​​តាម​រយៈ​​អង្គ​ការ​យូណេស្កូ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕