ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​រុស្ស៊ី ​Menchov​ឈ្នះ​ដំណាក់​ទី​២០​ប្រណាំង​កង់ Tour of Spain​នៅ​ប្រទេស​អេ​ស្ប៉ាញ

12 ឆ្នាំ មុន

កីឡា​ករ​​រុស្ស៊ី​ Denis Menchov ​​បាន​​សម្តែង​​នូវ​​​​ទឹក​​ចិត្ត​​សប្បាយ​​រីក​​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណា​ក់​ទី២០​​កម្ម​វិធី​​​​​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី​៨​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​​​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​​Bola del Mundo ។

កីឡា​ករ​​រុស្ស៊ី​ Denis Menchov ​​បាន​​សម្តែង​​នូវ​​​​ទឹក​​ចិត្ត​​សប្បាយ​​រីក​​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណា​ក់​ទី២០​​កម្ម​វិធី​​​​​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី​៨​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​​​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​​Bola del Mundo ។

Menchovដែល​ជា​អ្នក​ជិះ​កង់​​ឱ្យ​ក្រុម​ Katusha Teamបាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​​ចម្ងាយ​ផ្លូវ១៧០.៧​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​La Faisanera​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Bola del Mundoប្រ​​ទេស​អេស្ប៉ាញ​​​​​ដោយ​ប្រើ​អស់​ថិរវេ​លា​​៤ម៉ោង​៤៨​នាទី​និង៤៨​​​វិនាទី​​យក​ឈ្នះ​កីឡា​ករអូ​ស្ត្រា​​លី​ ​Richie Porteជិះ​ឱ្យ​ក្រុម Sky Procyclingដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១៧​វិ​នា​ទី​ និង​ឈ្នះ​កីឡាករ​បែល​ហ្ស៊ិក Kevin De Weertជិះ​ឱ្យ​ក្រុម Omega Pharmaដែល​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង ៤២​វិ​នា​ទី ។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ Menchov​​​បាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​៖«នេះ​គឺ​ជា​ជ័យ​ជម្នះ​មុន​ដំណាក់​ផ្តាច់​ព្រ័ត្រ​។ នៅ​ក្នុង​ដំណាក់​នេះ​មាន​ការ​ជិះ​ឡើង​ទី​ទួល​ជាច្រើន​កន្លែង​។ ប៉ុន្តែ​ការ​ខិត​ខំ​យ៉ាង​អស់​ពី​សមត្ថ​ភាព​របស់​ខ្ញុំ​បាន​នាំ​មក​​នូវ​ជ័យ​ជម្នះ​ក្នុង​ពេល​នេះ​»។  បើ​ទោះ​ជា​យ៉ាង​ណា​ជ័យ​ជម្នះ​របស់​គេ​​ក្នុង​ដំណាក់​នេះ​ពិត​ជា​មិន​ទាន់​អាច​ជួ​យ​​​ឱ្យ​រូប​គេ​យក​ឈ្នះ​​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​​សរុប​នៅ​ឡើយ​ទេ​ដ្បិត​កីឡាករ​ម្ចាស់​ផ្ទះ​អាល់​បឺតូ កុង​តា​ឌ័រ​ដែល​បាន​បញ្ចប់​ដំណាក់​ក្នុង​លំ​ដាប់​ទី​១២​​​នោះ​នៅ​តែ​រក្សា​បាន​ការ​​នាំ​​មុខ​​​គេ​នៅ​លើ​តារាង​នេះ​ជា​បន្ត​ទៀត​ ។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​២០​ដំណាក់​មក​នេះកុង​តា​ឌ័រ​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ៨២​​ម៉ោង១៤​​​នា​ទី​និង៥២​​​វិនាទី​នាំ​មុខ​កីឡាករ​​​​មិត្ត​រួម​ជាតិ​    Alejandro Valverde​ដែល​បាន​ប្រើ​ថិ​រវេល​ា​ច្រើន​ជាង១នា​ទី​និង​១៦​​វិ​នាទី​។​​​​ ឯ​​​កីឡាករអេស្ប៉ាញ​ម្នាក់​ទៀត គឺ Joaquim Rodriguezស្ថិត​នៅ​លំ​ដាប់​ទី​៣​​​​បន្ទាប់​ពី​​បាន​ប្រើ​ថិរ​វេ​លា​ច្រើន​ជាង​១នាទី​និង​  ៣៧​​​វិ​នាទី​ី​ ។

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​២១​ដែល​ជា​ដំ​ណាក់ផ្តាច់​ព្រ័ត្រ​​​​មាន​ចម្ងាយ​ផ្លូវ១១៥​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Cercedilla​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​​ម៉ា​ឌ្រីដ​​ប្រ​​ទេស​អេស្ប៉ាញ​​ ៕