រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាលផ្នែកខាងក្រោយស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ ដោយសារជិះម៉ូតូបញ្ច្រាសទិសលើស្ពានអាកាស៧មករា ហើយទៅបុកបុកជាមួយរថយន្តមែរសឺដេស១២កៅអីពេញទំហឹង កាលពីវេលាមោ៉ោង១០និង៤០នាទីយប់ថ្ងៃទី៧ កញ្ញា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះឌឹម វាសនា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិសាលា ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះជិះម៉ូតូស្មាសវី ពណ៌ខ្មៅ តាមមហាវិថីសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ឆ្លងស្ពានអាកាស៧មករា តែជិះលើផ្លូវបញ្រ្ចាស ទើបទៅបុកជាមួយរថយន្តមែរសឺដេសចំពីមុខពេញទំហឹង បណ្តាលឱ្យដួលបែកក្បាលផ្នែកខាងក្រោយហូរឈាមកក្កាក់ ។ ក្រោយពេលកើតេហតុ យុវជននេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរព្រះកុសុមៈជិតកន្លែងកើតហេតុ តែពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់សា្លប់បាត់ទៅហើយ ។ម៉ូតូដែលខូចខាតផ្នែកខាងមុខទាំងស្រុងនិងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ