ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​​​ខែ​សីហា ធៀប​នឹង​ខែ​កក្កដា ឆ្នាំ​2012​​ មាន​16​លើក​ដូច​គ្នា

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ អត្រាគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងខេត្ត​របស់ការិយាល័យនគរ​បាល​ចរាចរ​ជើង​គោកខេត្តក្នុងខែសីហា ឆ្នាំ​២០១២ នេះ កើតមានចំនួន១៦ករណី​ ក្នុង​នោះ​គ្រោះថ្នាក់​ប្រភេទធ្ងន់ចំនួន១៥ករណី និង​ស្រាល​១ករណី​ ។​ ​បញ្ហាបង្កឲ្យគ្រោះថ្នាក់​ បណ្តាល​មក​ពី​កត្តា​​​មនុស្ស១៥លើក​ និងកត្តាយានយន្ត១លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន៨នាក់​ របួស​ធ្ងន់​ចំនួន​១០នាក់​ ស្រី​

ខេត្ត​បន្ទាយ​មានជ័យ ៖ អត្រាគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងខេត្ត​របស់ការិយាល័យនគរ​បាល​ចរាចរ​ជើង​គោកខេត្តក្នុងខែសីហា ឆ្នាំ​២០១២ នេះ កើតមានចំនួន១៦ករណី​ ក្នុង​នោះ​គ្រោះថ្នាក់​ប្រភេទធ្ងន់ចំនួន១៥ករណី និង​ស្រាល​១ករណី​ ។​ ​បញ្ហាបង្កឲ្យគ្រោះថ្នាក់​ បណ្តាល​មក​ពី​កត្តា​​​មនុស្ស១៥លើក​ និងកត្តាយានយន្ត១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៨នាក់​ របួស​ធ្ងន់​ចំនួន​១០នាក់​ ស្រី​៥នាក់ ​របួស​ស្រាល​ចំនួន​១០​នាក់​ ស្រី៣នាក់​ ​ម៉ូតូខូច​ធ្ងន់​ចំនួន​៥​គ្រឿង និង​ស្រាល​៥គ្រឿង,​រថយន្ត​តូច​ខូច​ធ្ងន់​ចំនួន២គ្រឿង និងស្រាល​៧គ្រឿង, រថយន្តធំខូចធ្ងន់​១គ្រឿង និង​ស្រាល​១​គ្រឿង​និងយាន​យន្តផ្សេងៗ​ខូច​ធ្ងន់១​គ្រឿង​និង​ស្រាល​១​គ្រឿង ។

របាយការណ៍បានបញ្ជាក់ថា​ បញ្ហា​គ្រោះ​ថ្នាក់ដែលកើតឡើងនៅស្រុកភ្នំស្រុក១លើក, ស្រុកព្រះ​នេត្រព្រះ​១លើក,​ស្រុកស្វាយចេក​១លើក,​ ស្រុកម៉ាឡៃ​១លើក,​ស្រុក​មង្គល​បុរី១​លើក,ក្រុងប៉ោយប៉ែត៤​ លើក​និង​ក្នុង​ខេត្ត៧ ​លើក​ ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍​នៅ​ក្នុង​ខែសី​ហា​ ឆ្នាំ២០១២ ​កើត​មាន​ចំនួន១៦​ករណី​ បើប្រៀបធៀប​នឹងខែកក្កដា​ ឆ្នាំ​២០១២ កើត​មាន១៦ករណីដូចគ្នា ។

​លោកវរសេនីយ៍ទោ​ ឈឿម​​ សុផុន​ នាយ​ការិ​យាល័យ​នគរ​បាល​ចរា​ចរ​​ជើងគោកខេត្ត បាន​​ឲ្យដឹងថា​ មន្ត្រីនគរ​បាល​ជំនាញនឹង​បន្តអប់រំ ឬផាកពិន័យចំពោះ​ករណី​ល្មើស​មិន​ពាក់មួក​សុវត្ថិភាព,​មិនដាក់កញ្ចក់​មើលក្រោយ, និយាយ​ទូរស័ព្ទពេល​បើកបរ, មិន​គោរព​សា្លកសញ្ញា​ចរាចរណ៍,​មិន​ពាក់ខ្សែក្រវាតសុវត្ថិភាព, បើកបរ​លើស​ល្បឿន​កំណត់, ប្រើប័ណ្ណ​បើកបរ​ហួស​សុពល​ភាព, ប្រើភ្លើង​មិន​ត្រឹម​ត្រូវ, គ្មាន​លិខិត​អនុ​ញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន និង​​បទ​ល្មើស​ចរា​ចរណ៍​ផ្សេងៗទៀត ដែល​រំលោភ​បំពាន​ទាក់ទង​នឹងច្បាប់ចរាចរណ៍ ៕