ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេ​110​បុក​ម៉ូតូ​គុប​មូល​ដួល​បែក​ក្បាល​រួច​លើក​ម៉ូតូ​ជិះ​ចេញ​រៀង​ខ្លួន

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ម៉ូតូសេ១១០​ ស៊េរី ២០១២​ ពណ៌ខ្មៅ​ជិះ​គ្នា​២នាក់​បានបើក​បុក​ម៉ូតូ​​គុបមូលតឿ​ ពណ៌ទឹកប្រាក់​ ដែល​ជិះ​គ្នា២នាក់​ដែរ បណ្តាល​ឲ្យដួល​រង​របួស​ទាំង​សង​ខាង​ តែ​​ ​ភាគី​ទាំង​ពីរ​មិនបាន​ទាមទារសំណងពីគ្នាទេ​ ​គឺលើក​ម៉ូតូជិះ​ចេញរៀងៗខ្លួន​ ។​ គ្រោះ​ថ្នាក់នេះ​កើត​​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រឈានចូលថ្ងៃទី៧​ កញ្ញា​ នៅ​មហា​វិថី​ព្រះ​មុនីវង្សកែង​មហាវិថី​

រាជ​ធានីភ្នំពេញ ៖ ម៉ូតូសេ១១០​ ស៊េរី ២០១២​ ពណ៌ខ្មៅ​ជិះ​គ្នា​២នាក់​បានបើក​បុក​ម៉ូតូ​​គុបមូលតឿ​ ពណ៌ទឹកប្រាក់​ ដែល​ជិះ​គ្នា២នាក់​ដែរ បណ្តាល​ឲ្យដួល​រង​របួស​ទាំង​សង​ខាង​ តែ​​ ​ភាគី​ទាំង​ពីរ​មិនបាន​ទាមទារសំណងពីគ្នាទេ​ ​គឺលើក​ម៉ូតូជិះ​ចេញរៀងៗខ្លួន​ ។​ គ្រោះ​ថ្នាក់នេះ​កើត​​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រឈានចូលថ្ងៃទី៧​ កញ្ញា​ នៅ​មហា​វិថី​ព្រះ​មុនីវង្សកែង​មហាវិថី​កម្ពុជា​ក្រោម​ ត្រង់​ចំណុច​ស្តុបអគារ​ពាណិជ្ជកម្ម​​BS​ ក្នុង​សង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧មករា ។

តាមប្រភពព័ត៌មានឲ្យដឹងថា​ ម៉ូតូ​សេ​១១០ ជិះគ្នា២នាក់​ តាមមហាវិថីព្រះមុនីវង្ស ពីជើង​ទៅ​ត្បូង​ ចំណែកម៉ូតូគុបមូលតឿ​ ជិះគ្នា២​នាក់ ស្រីម្នាក់​ ប្រុសម្នាក់​ តាមមហាវិថីកម្ពុជាក្រោម ពីលិចទៅកើត​ ខណៈមកដល់ស្តុប​ ម៉ូតូគុប​មូល​តឿជិះឆ្លងផ្លូវ ស្រាប់តែម៉ូតូសេ​១១០ជិះ​ទៅ​បុក​នៅ​កណ្តាល​ស្តុប​តែម្តង​ ធ្វើឲ្យអ្នក​បើក​ម៉ូតូគុប​មូល​ដួល​សន្លប់​ ឯនារីជិះពីក្រោយរបួសស្រាល​ ​ចំណែកអ្នក​ជិះ​ម៉ូតូ​សេ១១០​ បែកក្បាល​ហូរ​ឈាម​​កក្លាក់​ទាំង​ពីរ​នាក់​ ។ ​

ក្រោយ​ពេល​កើត​ហេតុ​​មាន​រថយន្ត​សង្គ្រោះ​ចំនួន២គ្រឿង​បាន​ទៅដល់​​ តែ​ជន​រង​គ្រោះដែល​សន្លប់​បាន​ដឹង​ខ្លួន​វិញ​​ក៏ប្រកែកមិនព្រមទៅមន្ទីរពេទ្យទេ​ ចំណែក​​យុវ​ជន​​២​នាក់ដែល​បែកក្បាល​ហូរ​ឈាម​កក្លាក់​នោះ​ក៏​មិន​ព្រម​ឡើង​រថយន្ត​ទៅព្យាបាល​ដែរ​ហើយ​រថយន្ត​សង្រ្គោះបើកត្រឡប់​ទៅ​វិញ​បាត់​ ។ចំពោះភាគីទាំងពីរ​បន្ទាប់ពីរថយន្ត​សង្គ្រោះ​បើកត្រឡប់ទៅវិញ​ ក៏មិន​​ទាមទារ​សំណង​អ្វីពី​គ្នាដែរ ដោយ​លើក​ម៉ូតូជិះចេញ​ទៅរៀងខ្លួន​មិន​បង្កការរំខានដល់​ប៉ូលិសឡើយ​ ៕