ខេត្តព្រះសីហនុ ៖ បុរសជនជាតិវៀតណាមម្នាក់បានធ្លាក់ពីលើអគារកម្ពស់២ជាន់ ខណៈពេលបំពេញការងារក្នុងរោងចក្រស្រាបៀរ បណ្តាលឱ្យរងរបួសធ្ងន់ (បាក់.កជើង បាក់ភ្លៅ បាក់ត្រគាក បាក់ស្មា និងបែកមុខ បែកក្បាលខាងស្តាំ) ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៦ កញ្ញា ២០១២ នៅចំណុចក្នុងរោងចក្រស្រាបៀរមួយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោ សម សារឿន នាយការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនរងគ្រោះឈ្មោះង្វៀង ហុកថុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើតនៅប្រទេសវៀតណាម មានមុខងារជាវិស្វករ ទើបមកធ្វើការនៅក្នុងប្រទេសកម្ពុជា បានជាងមួយសប្តាហ៍ប៉ុណ្ណោះ ។ លោកបន្តថា មូលហេតុដែលធ្វើឱ្យកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីរអិលជើង ព្រោះនៅថ្ងៃកើតហេតុមានភ្លៀងធ្លាក់ជាច្រើន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ