ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បូក​សរុប​សភាព​ការណ៍​សន្តិសុខ​​ប្រចាំ​​ត្រីមាស​ទី៣ ឆ្នាំ​២០១២

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តម​សេនីយ៍​​​ត្រី​ខេង ស៊ុម ​​ស្នង​ការ​នគរបាល​ខេត្ត​​​​បាន​លើក​ឡើង​​ថា ​សភាព​ការណ៍​សន្តិ​សុខ​​​ សណ្តាប់​ធ្នាប់​​សង្គម ​​​នៅ​ខេត្ត​បន្ទាយមានជ័យ ​​ក្នុងត្រីមាសទី៣ ឆ្នាំ​២០១២ ​នេះ បទ​ល្មើស​​មាន​ការថយចុះ​​គួរ​ឱ្យ​កត់សម្គាល់ ​​ក្នុងនោះ​​បទ​ល្មើស​​​ឧក្រិដ្ឋ​​​​កើត​មាន​១០​លើក លើ៦​លើក បទ​ល្មើសមជ្ឈឹម​កើត​មាន​​​៧​លើកលើ៣លើក​ប៉ុណ្ណោះ ​ ​ ដែលរាល់​បទ​

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តម​សេនីយ៍​​​ត្រី​ខេង ស៊ុម ​​ស្នង​ការ​នគរបាល​ខេត្ត​​​​បាន​លើក​ឡើង​​ថា ​សភាព​ការណ៍​សន្តិ​សុខ​​​ សណ្តាប់​ធ្នាប់​​សង្គម ​​​នៅ​ខេត្ត​បន្ទាយមានជ័យ ​​ក្នុងត្រីមាសទី៣ ឆ្នាំ​២០១២ ​នេះ បទ​ល្មើស​​មាន​ការថយចុះ​​គួរ​ឱ្យ​កត់សម្គាល់ ​​ក្នុងនោះ​​បទ​ល្មើស​​​ឧក្រិដ្ឋ​​​​កើត​មាន​១០​លើក លើ៦​លើក បទ​ល្មើសមជ្ឈឹម​កើត​មាន​​​៧​លើកលើ៣លើក​ប៉ុណ្ណោះ ​ ​ ដែលរាល់​បទ​ល្មើស​​ទាំងនេះ ​ចេញ​​​បង្ក្រាប​ទទួល​​បាន​លទ្ធ​ផល​ល្អ​ប្រសើរ ​ចាប់ជន​​​សង្ស័យ​បញ្ជូន​ទៅសាលា​​ដំបូង​ខេត្ត​​បានជាច្រើននាក់ ។

​លោក​​ស្នង​ការ​លើកឡើង​បែបនេះ ​ក្នុង​ឱកាស​​ប្រជុំ​បូក​​សរុប​របាយការណ៍​សន្តិសុខ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ​២០១២ ​នៅ​សាលប្រជុំ​ ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ ​​កាលពីព្រឹក​ថ្ងៃទី​៥ កញ្ញា ​២០១២ ​ដោយ​មាន​ការ​​ចូល​រួម​ពីសំណាក់​​ ​លោក ​លោកស្រី ​​ជាស្នង​​​ការ​រង ​នាយ​ការិយាល័យ​ លោកអធិការ​នគរ​បាល​ស្រុក ក្រុង និងលោក​មេ​បញ្ជា​ការ​​នគរ​បាល​​វរ​សេនាតូច​​ទាំង៤ ។

ក្នុង​ទិស​ដៅ​​​បន្ត​ត្រីមាស​ទី៤នេះ ​​​លោកស្នង​ការ​បានមាន​ប្រសាសន៍​​ណែ​នាំ​​​ដល់គ្រប់​​បណ្តា​អង្គភាព ការិយាល័យ​​ជំនាញ​​នគរ​បាល​​​កណ្តាល​យុត្តិធម៌ ​​​​និងគ្រប់​​អធិការដ្ឋាន​នគរ​បាល​ស្រុក ក្រុង ត្រូវ​ខិតខំ​​យក​ចិត្តទុកដាក់​​​បន្ថែមទៀត ​ដោយ​ធ្វើយ៉ាងណា​​​ទប់ស្កាត់​​​រាល់បទ​ល្មើស​កើត​​ឡើង​នឹង​ត្រូវ​មាន​វិធាន​​ការ​បង្ការ​ជានិច្ច ព្រោះ​កម្លាំងនគរ​បាល​​ជាតិ មានតួនាទី​​ការពារ​សន្តិសុខ​​​ សណ្តាប់ធ្នាប់ ​​សុវត្ថិភាព​ជូនប្រជាពលរដ្ឋ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕