ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​​បង្ក្រាប​រថយន្ត​​​ដឹកឈើ​​​ បែរជាឈ្មួញ​ឈើប្តឹង​

12 ឆ្នាំ មុន

ខេត្ត​​ឧត្តរ​មានជ័យ ៖ នៅ​ទី​ស្នាក់​ការ​សន្តិសុខ​​​​កង​រាជ​អាវុធហត្ថ​​​ប្រចាំច្រក​ទ្វារ​អន្ត​រជាតិ​​​អូរស្មាច់​ ​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​​​ទៅ​តាម​​​បទ​បញ្ជា​របស់​​​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាលនៃព្រះ​​រាជាណាច​ក្រ​កម្ពុជា ​និង​យោង​តាម​​​ការ​ចង្អុល​បង្ហាញ​ពីលោក​នាយ​​ឧត្តម​សេនីយ៍​​​​សៅ សុខា ​​មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​​​​លើ​ផ្ទៃ​​ប្រទេស ​ឱ្យ​​កង​កម្លាំង​​អាវុធហត្ថ​​​

ខេត្ត​​ឧត្តរ​មានជ័យ ៖ នៅ​ទី​ស្នាក់​ការ​សន្តិសុខ​​​​កង​រាជ​អាវុធហត្ថ​​​ប្រចាំច្រក​ទ្វារ​អន្ត​រជាតិ​​​អូរស្មាច់​ ​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​​​ទៅ​តាម​​​បទ​បញ្ជា​របស់​​​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាលនៃព្រះ​​រាជាណាច​ក្រ​កម្ពុជា ​និង​យោង​តាម​​​ការ​ចង្អុល​បង្ហាញ​ពីលោក​នាយ​​ឧត្តម​សេនីយ៍​​​​សៅ សុខា ​​មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​​​​លើ​ផ្ទៃ​​ប្រទេស ​ឱ្យ​​កង​កម្លាំង​​អាវុធហត្ថ​​​ធ្វើ​ការ​ទប់ស្កាត់​រាល់​​សកម្ម​ភាព​ពលរដ្ឋ​លួចឆ្លង​ដែន​​​ ​ខុស​ច្បាប់​​​​ ​លួច​​ចូល​ទៅ​ក្នុង​​ទឹកដី​ថៃ​​កាប់ឈើ​គ្រញូងនិង​ធ្វើការ​​​​បង្ក្រាប​នូវ​ក្រុម​ឈ្មួញ​ដឹក​​​ជញ្ជូន​​ឈើ​យ៉ាង​​អនា​ធិបតេយ្យ​​​នោះ ប៉ុន្តែបែរ​ជា​ក្រុមឈ្មួញ​​ឈើប្តឹង​​សមត្ថ​កិច្ច​​​​ប៉េអឹម​​​ចូលទៅ​ដល់ព្រះ​រាជ​​អាជ្ញាអម​​សាលា​ដំបូង​ខេត្ត​​​​​ទៅវិញ​​​ ។

ហេតុ​ការណ៍​នេះបានកើតឡើង​​ក្នុងភូមិ​ដើម​ជ្រេស ស​ង្កាត់អូរស្មាច់ ​​​​ក្រុង​សំរោង ​​​កាលពីវេលាម៉ោង​៦ព្រឹក​ថ្ងៃទី៣ កញ្ញា​ ២០១២ ​។
យោងតាម​ពាក្យ​បណ្តឹង​​​របស់ឈ្មោះ​សុខ សាម៉ុល ​​ភេទស្រី​​ អាយុ​៣៤​ឆ្នាំ​ ​រស់​នៅ​ភូមិ-ឃុំ​​ខាងលើ​​ បានប្តឹង​​ចោទប្រកាន់​​​កម្លាំងប៉េអឹម​ធ្វើការបង្ក្រាបនោះ​​បានចូល​​ទៅ​ដល់​​ក្នុងផ្ទះ ដោយរំលោភ​​​ទៅ​លើ​សិទ្ធិ​​​លំនៅ​ឋាន​របស់ខ្លួន ហើយ​បានបាត់​​លុយ​អស់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ទើប​ដាក់​ពាក្យ​បណ្តឹង​ចូលដល់ព្រះ​រាជ​​អាជ្ញា​អម​​សាលា​ដំបូង​​ខេត្ត កាលពី​ថ្ងៃទី​៥ កញ្ញា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕