ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​កម្ទេច​​សសរ​ផ្ទះ​បាក់​សង្កត់​ស្លា.ប់​​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​​២​នាក់​រង​របួស​ធ្ងន់​ បន្ទាប់​​មក​ស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដោយ​សារ​សសរ​ផ្ទះ​​បាក់​រលំ​សង្កត់​លើ​ ខណៈ​​វាយ​កម្ទេច​​សសរ​ផ្ទះ​មួយ កាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​​​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ផ្ទះ​លេខ​១០៩ ​ផ្លូវ​លេខ​៦៨ ​ខាង​ជើង​ផ្សារ​ទួល​សង្កែ ស្ថិត​ក្នុង​ភូមិ​ទួល​ស​ង្កែ ​

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​​២​នាក់​រង​របួស​ធ្ងន់​ បន្ទាប់​​មក​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដោយ​សារ​សសរ​ផ្ទះ​​បាក់​រលំ​សង្កត់​លើ​ ខណៈ​​វាយ​កម្ទេច​​សសរ​ផ្ទះ​មួយ កាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​​​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ផ្ទះ​លេខ​១០៩ ​ផ្លូវ​លេខ​៦៨ ​ខាង​ជើង​ផ្សារ​ទួល​សង្កែ ស្ថិត​ក្នុង​ភូមិ​ទួល​ស​ង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។

​ជន​រ​ង​គ្រោះ​​ដែល​ស្លាប់​បាត់​បង់​ជីវិត​ឈ្មោះ​ង្វៀង ​យ៉ាំង​ឡុក ភេទប្រុស អាយុ​១៨ឆ្នាំ ​និង​ម្នាក់​ទៀត​ដែល​រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ឈ្មោះ​ង្វៀង ​យ៉ាំង​ទឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​។ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​​សង្កាត់​ជ្រោយ​ចង្វា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕