ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ចេក​​​​ឆាប​យក​ទៅ​បោះ​​ឱ្យ​ម៉ូយ​​ ត្រូវ​រថយន្ត​​​ដឹក​ឈើបុកពី​ក្រោយ

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ស្ត្រី​ម្នាក់​​បានបែក​មុខ​បែកមាត់ ​និងបាក់ដៃ​​ឆ្វេង ដេក​សន្លប់ស្តូកស្តឹង ​ខណៈ​​​ជិះ​ម៉ូតូ​​​ដឹក​ចេកឆាបយកទៅ​បោះ​​​ឱ្យ​ម៉ូយ​​ ស្រាប់​តែ​មក ​ដល់​ចំណុច​​ផ្លូវឡើង​​​ទួល​ត្រូវ​រថយន្ត​​ដឹកឈើ​​បុក​ពីក្រោយពេញ​​ទំហឹង ​កាលពីវេលាម៉ោង៥ ​​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៦ កញ្ញា ២០១២ នៅក្នុងភូមិ​ផ្អាក ​​ឃុំ​ផ្អាក ​​ស្រុកស្នួល ខេត្ត​ក្រចេះ ។

​​តាម​សម្តី​​បុរស​ឈ្មោះ​ព័ន្ធ ​ផល ​អាយុ​៥១​ឆ្នាំ ​​​ជា​អ្នកវាយថ្ម​លក់ ​​ត្រូវ​ជាប្តី​របស់ស្ត្រី​រងគ្រោះ​​​​​ឈ្មោះ​​ទួត ផល្លា ​អាយុ​៤៨​ឆ្នាំ ជា​អ្នក​​ធ្វើ​​​ចេកឆាប​​បោះ​ដុំ ​និង​លក់​រាយ ​​មានទីលំនៅ​​ភូមិព្រៃក្តី ឃុំ​​ផ្អាក​​ ស្រុក​ស្នួល ​​ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា មុន​ពេល​​​កើតហេតុ ​ប្រពន្ធ​របស់​​គាត់​​បាន​ជិះ​ម៉ូតូម៉ាក​វ៉េវអាល់ហ្វា ពណ៌​ត្រួយ​ចេក ​​​ដឹកចេក​​ឆាប​យក​ទៅបោះ​​ឱ្យ​ម៉ូយ​​​នៅ​ខេត្ត​កំពង់​ចាម ​​​​ក្នុង​ទិសដៅពីជើង​ទៅ​ត្បូង ​​ស្របទិសគ្នា​​​ជាមួយរ​ថយន្ត​​ហ៊ីយ៉ាន់​ដាយ​​ដឹកឈើ​ពេញ​រថយន្ត ​ខណៈ​មក​ដល់​ចំណោទ​​​លើ​ទួល ស្រាប់តែ​រថយន្ត​ជាន់ហ្គែរ​បន្ថែម​ល្បឿន​​ ក៏ជ្រុល​ទៅ​​បុក​ម៉ូតូ​របស់​​​​ប្រពន្ធ​គាត់​ពីក្រោយពេញ​ទំហឹង ​បណ្តាល​ឱ្យ​​​ប្រពន្ធរបស់គាត់​​ដួលបែកមុខ​​ បែក​មាត់​​ ​និងបាក់​​ដៃ​
ខាង​ឆ្វេង​​ ដេកសន្លប់ស្តូកស្តឹង ។ ​​ដោយឡែក​​អ្នកបើក​បរ​រថយន្តបង្ក​ហេតុ​បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕