ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ដឹក​សំពីង​សំពោង​​លើស​ចំណុះ​ជា​ច្រើន​គ្រឿង​រត់​​​លើ​ផ្លូវ​ជាតិលេខ​57

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រថយន្តនីស្សាន់ ទួរីស​ និង​ហ៊ី​យ៉ាន់ដាយ សណ្តោងរ៉ឺម៉កជាច្រើនគ្រឿង​ដឹក​ទំនិញ​យ៉ាងសំពីងសំពោង​​លើសទម្ងន់​​កំពុង​បន្តរត់​នៅលើផ្លូវ​ជាតិលេខ​៥៧​ជា​រៀង​រាល់ថ្ងៃ​ ​គ្មាន​សមត្ថកិច្ច​ថ្នាក់ណា​មើល​ឃើញពីគុណ​វិបត្តិ​នៃ​ការ​ខូច​ផ្លូវ​ថ្នល់នោះទេ​ដោយ​រថយន្តទាំង​នេះដឹក​ទំនិញ​​ដាក់​លើដំបូល​ចង​បន្តុប​គ្រប​កៅស៊ូ​តង់ពី​លើដឹកយ៉ាង​ព្រងើយផ្គើនសមត្ថកិច្ចពីខេត្ត​បាត់ដំបង​ទៅ​ខេត្ត​

ខេត្ត​ប៉ៃលិន ៖ រថយន្តនីស្សាន់ ទួរីស​ និង​ហ៊ី​យ៉ាន់ដាយ សណ្តោងរ៉ឺម៉កជាច្រើនគ្រឿង​ដឹក​ទំនិញ​យ៉ាងសំពីងសំពោង​​លើសទម្ងន់​​កំពុង​បន្តរត់​នៅលើផ្លូវ​ជាតិលេខ​៥៧​ជា​រៀង​រាល់ថ្ងៃ​ ​គ្មាន​សមត្ថកិច្ច​ថ្នាក់ណា​មើល​ឃើញពីគុណ​វិបត្តិ​នៃ​ការ​ខូច​ផ្លូវ​ថ្នល់នោះទេ​ដោយ​រថយន្តទាំង​នេះដឹក​ទំនិញ​​ដាក់​លើដំបូល​ចង​បន្តុប​គ្រប​កៅស៊ូ​តង់ពី​លើដឹកយ៉ាង​ព្រងើយផ្គើនសមត្ថកិច្ចពីខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ប៉ៃលិន និងពីច្រកទ្វារ​ព្រំដែន​ឆ្លង​កាត់​ខេត្តប៉ៃលិន​ទៅខេត្ត​បាត់ដំបង​វិញ​ ។​

ជាក់​ស្តែង​​រថយន្ត​មួយ​គ្រឿង​នេះផ្ទុក​​​ទំនិញ​ខ្ពស់​​ចុង​​ឈើ​បើក​បោះ​ពួយ​​​​លើ​កំណាត់​ផ្លូវ​​លេខ​៥៧ ​កាលពីថ្ងៃទី៦​ កញ្ញា ​កាត់​ប៉ុស្តិ៍​​ប៉ូលិស​​​ហូរ​ហែ​ម​ិន​ឃើញ​សមត្ថ​កិច្ច​​​ចាប់​រថយន្ត​​ឱ្យ​រើ​អី​វ៉ាន់​​ទម្លាក់​​ និង​​​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់​​ទេ​​បែរ​ជាទទួល​​សំណែន​​រួច​រថយន្ត​​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ។

ប្រជាពលរដ្ឋនិយាយរិះគន់ថា​ រថយន្ត​ជា​ច្រើន​គ្រឿង​​គេឃើញ​ដឹកទំនិញ​សំពីង​សំពោង​ជារៀង​រាល់ថ្ងៃ​ ​ដែល​ការ​ដឹក​របៀប​នេះ​កើត​មាន​តាំងពីយូរយារណាស់មកហើយ​ តែមិន​ឃើញ​​មានសមត្ថកិច្ចណាអើពើសោះ មានតែមកអង្គុយ និងឈរកាក់រថយន្តឲ្យឈប់​​យក​លុយរួច​រថយន្ត​ទាំង​នេះ​អាច​ធ្វើ​ចរារចរណ៍​តាម​ផ្លូវបាន ។​

​ម្ចាស់​រថយន្ត​​ប្រាប់​​អ្នក​កាសែតថា​ ពួក​គេត្រូវ​តែដឹក​ច្រើន​បែប​នេះ​ បើមិនដូច្នេះទេ​មិន​ចំណេញ​​​ឡើយ​​ ការ​ផ្ទុកអីវ៉ាន់លើដំបូល​គ្រាន់​បង់ឲ្យ​​សមត្ថ​កិច្ច​​ចរាចរ​តាម​ផ្លូវ បើ​មិន​ដូច្នេះទេច្បាស់​ជា​ត្រូវ​​រើ​អីវា៉ន់​​ចេញ​មិន​ខាន ។​ប្រជាពលរដ្ឋ​បញ្ជាក់ថា ​ ផ្លូវ​ជា​ច្រើន​កន្លែង​ដែល​ទើបតែធ្វើថ្មីបានខូចខាតទៅវិញ​ដោយ​សារ​តែ​រថយន្តដឹក​ទំនិញ​លើស​ទម្ងន់​ជា​ច្រើន​គ្រឿង​​បើក​ឆ្លង​កាត់ចុះឡើងជារៀង​រាល់​ថ្ងៃ ​ផ្លូវជាតិ​មួយ​​ចំនួនបានរបើកកៅស៊ូខ្លះស្រុត​បើ​នៅតែ​បន្តដ​ឹក​ធ្ងន់បែបនេះតទៅទៀតច្បាស់ជា​កំណាត់​ផ្លូវ​តូចធំ​ខូចគ្មាន​សល់ទេ៕