ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ និងអ្នក​​ជំនាញ​ជួយ​ផ្នែក​​គំនិត​ស្មារតី​ បច្ចេ​ទេស​ និង​ជម្រើស​​ប្រើ​ពូជ​ស្រូវ និង​ជី​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ​ ៖ ផ្នែក​១​នៃ​ការ​ជំរុញ​ផលិត​កម្ម​​ស្រូវ ដើម្បី​កម្ពុជា​នាំ​​អង្ករ​​ចេញ​ឱ្យ​​បាន​១​លាន​តោន​​នៅ​ឆ្នាំ​២០១៥ សមាគម​ក្រៅ​រដ្ឋា​ភិបាល, ក្រុម​ហ៊ុន​​ជំនាញ​កសិ​កម្ម និង​អាជ្ញា​ធរ​ដែន​ដី​បាន​រួម​គ្នា​​ធ្វើ​សិក្ខា​សាលា​១​ជា​មួយ​កសិ​ករ​៥៥០​នាក់​នៅ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បុរី ​​កាល​ពី​ថ្ងៃទី​៥ កញ្ញា ២០១២ ​អំពី​ការ​ធ្វើ​ស្រែ​តាម​​វិធី​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព និងនិរន្តរ​ភាព ។

លោក​បណ្ឌិត​​ ហង្ស សុគុណ ប្រធាន​សមា​គម​អភិ​វឌ្ឍន៍​​ស្រែ​ប្រាំង​កម្ពុជា​និយាយថា ​រាជ​រដ្ឋា​ភិបាល​ និង​ក្រសួង​កសិ​កម្ម កម្ពុជា​បំផុស​​ចលនា​កសិ​ករ ប្តូរ​ឥរិ​យាបថ​​ពី ធ្វើ​ស្រូវ​ឡើង​ទឹក​មក​ធ្វើ​ស្រូវ​ប្រដេញ​ទឹក និង​ស្រូវ​ប្រាំង ហើយពីធ្វើ​ស្រូវ​ធ្ងន់​មក​ធ្វើស្រូវ​ស្រាល​ ដើម្បី​បាន​ទិន្ន​ផល​​ និងគុណ​ភាពខ្ពស់ ។ ក្នុង​នោះ​​សមា​គម​ស្រែ​ប្រាំង​កម្ពុជា​ចូល​រួម​លើក​ស្ទួយ​កសិ​ករ​ធ្វើ​ស្រែ​​ប្រាំង​ឱ្យ​​មាន​ប្រសិទ្ធ​​ភាព​ និង​និរន្តរ​ភាព ។
លោក​ហង្ស សុគុណ ​និយាយថា ​ដើម្បី​ជោគជ័យ​ទាំង​អស់​គ្នា​ស្វែង​​រក​ដៃ​គូ​ផ្គត់​ផ្គង់ ។ ជួយ​​បច្ចេក​ទេស​​ជូនសមា​ជិក​ក្នុង​ការ​ដាំ​ដុះ​​ ថែទាំ​ ប្រមូល​​ផល។ ​​ផ្សព្វ​ផ្សាយ​​ចំណេះ​ដឹង​ប្រើ​ពូជ​​សុទ្ធ​ជី​ថ្នាំ និង​ជួយ​រក​ទីផ្សារ ។

លោក​គង់ ​វិតាណៈ អគ្គ​នាយក​​ក្រុម​ហ៊ុន​ AQIP seed (អេគីបស៊ីដ) ​បាន​​ផ្សព្វផ្សាយ​​ពី​ផល​ប្រយោជន៍​​ប្រើ​ពូជ​ស្រូវដែល​សុទ្ធ​បាន​ទិន្ន​ផល​ខ្ពស់​ គុណ​ភាព​ល្អ និង​មានតម្លៃ​ទីផ្សា​រ​ខ្ពស់ និង​ទូលំ​ទូលាយ​ ។ ក្នុង​នោះ​​បាន​​ប្រៀប​ធៀប​ពូជ​ស្រូវ​​តៗ​ដែល​កសិ​ករ​មួយ​ចំនួន​​​ប្រើ​រាល់​ឆ្នាំ ជាយ​ថា​ផល និង​ពូជ​ស្រូវ​ផលិត​ដោយ​ក្រុម​ហ៊ុន​អេគីប​ស៊ីដ​ដែល​ជា​ក្រុម​ហ៊ុន​​ដំបូង​ផលិត​​ពូជ​ស្រូវ​ធានា​​បំពេញ​មហិច្ឆតា​ផលិត​ផល​ស្រូវ​វស្សា និង​ស្រូវ​ប្រាំង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕