ខេត្តព្រះវិហារ ៖ ម៉ោង១សៀល ថ្ងៃទី ៤កញ្ញា លោក អិុត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃ ឈើព្រះវិហារ បានឱ្យដឹងថា មន្រ្តីយោធាការិ យាល័យទី២របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រចាំភូមិភាគទី៤ បានឃាត់រថយន្តកាមរីដឹកឈើគ្រញូងលោតឆត្រមួយគ្រឿងចេញពីភូមិធម្មជាតិ ។
លោកឱ្យដឹងថា មុនពេលបង្ក្រាបរថយន្តដឹកឈើគ្រញូងនេះបើកតាមដងផ្លូវលេខ៦២ ចេញពីភូមិធម្មជាតិ រហូតដល់ចំណុចផ្លូវបំបែក ស្រុកគូលែនរថយន្តនេះបានបើកកៀររថយន្តមន្រ្តី យោធាខាងលើ បណ្តាលឱ្យក្រពឹតផ្នែកខាងមុខ ឯរថយន្តបង្កក៏ក្រពឹតគូទអស់ដែរហើយព្យា យាមបើករត់ធ្លងកាត់ក្រុងព្រះវិហារ ឆ្ពោះទៅ កាន់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ កាត់តាមស្រុកគូលេន រហូតដល់ភូមិស្រយ៉ង់ ទើបស្ទាក់ ចាប់បាន ។
ក្រោយពេលស្ទាក់ចាប់បានមានការត្រួតពិនិត្យក្នុងរថយន្តឃើញសុទ្ធតែឈើគ្រញូង ។ ពេលនោះមន្រ្តីយោធាការិយាល័យទី ២ បានឃាត់ទាំងរថយន្ត និងជន២នាក់បញ្ជូនឱ្យសមត្ថ កិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។
អ្នកបើកបររថយន្តល្មើសឈ្មោះពៅ ថុន ភេទប្រុសអាយុ៤១ឆ្នាំរស់នៅស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប និងម្នាក់ទៀតជាព្រូឈ្មោះសេង សុខនអាយុ៣២ឆ្នាំរស់នៅភូមិជាមួួយគ្នា។ ក្នុងរថយន្តមានឈើក្រញូងចំនួន២២ដុំត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ៕
ចែករំលែកព័តមាននេះ