រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន DKSH បានធ្វើការជ្រើសរើសតារាបង្ហាញផលិតផលចំនួន២០រូប ហើយរៀបចំពិធីបង្ហាញមុខពួកគេកាលពីថ្ងៃទី៤ កញ្ញា នៅទីស្នាក់ការក្រុមហ៊ុនដើម្បីប្រកាសជាសាធារណៈឱ្យអតិថិជនត្រៀមលក្ខណៈក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើសតារា១រូបក្នុងចំណោម២០រូបដើម្បីក្លាយជាតារាឯកប្រចាំក្រុមហ៊ុន DKSH ។
គួរបញ្ជាក់ឱ្យដឹងដែរថា អតិថិជនដែលមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតារាឯកប្រចាំក្រុមហ៊ុន DKSH ក្នុងចំណោមតារាទាំង២០រូបដែលក្រុមហ៊ុនចម្រាញ់បានពីបេក្ខជនចូលរួមប្រកួតទាំង៥០រូបកន្លងមកនេះ គឺទាល់តែអតិថិជននោះមានសម្បកផលិតផល Hiruscar ភ្ជាប់ជាមួយនឹងវិក្កយបត្រដែលអតិថិជនទទួលបានពីឱសថស្ថាននិងរូបថតតារាណាម្នាក់ក្នុងចំណោមតារាទាំង២០រូបដែលអតិថិជនពេញចិត្តជាងគេ រួចកិបវាជាកញ្ចប់យកទៅដាក់នៅតាមឱសថស្ថានចំនួន៥០កន្លែងក្នុងរាជធានីភ្នំពេញ ហាងកាហ្វេ glorea jeans café ចំនួន៣កន្លែងនៅក្នុងរាជធានីភ្នំពេញគឺ ទី១ នៅវិមានកាណាឌីយ៉ា ទី២ នៅមាត់ទន្លេ និងទី៣ នៅជិតផ្សារបឹងកេងកង ។
គួរបញ្ជាក់ឱ្យដឹងដែរថា តារាដែលជាប់ចំណាត់ថ្នាក់ឯកបន្ទាប់ពីបោះឆ្នោតហើយនោះនឹងទទួលបានរង្វាន់ជាពានពីក្រុមហ៊ុន DKSH និងកាដូពីក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ព្រមទាំងទឹកប្រាក់ចំនួន១.០០០ដុល្លារទៀត ។ ចំពោះអតិថិជនដែលបោះឆ្នោតឱ្យតារាឯកក៏ទទួលបានទឹកប្រាក់ចំនួន១.០០០ដុល្លារដែរ តែដោយសារអតិថិជនមានចំនួនច្រើនទើបតម្រូវឱ្យមានការចាប់ឆ្នោតបើបានទៅលើអតិថិជនណា អតិថិជននោះទទួលបានទឹកប្រាក់ចំនួន១.០០០ដុល្លារ ពីក្រុមហ៊ុនជាមួយនឹងតារាឯកនោះដែរ ៕
ចែករំលែកព័តមាននេះ