ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​គេច​រថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​​មួយគ្រឿងទៀត​របួស​ធ្ងន់ស្រាល​3នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យ៉ាងហោច​ណាស់​​បុរស២នាក់​រងរបួស​ធ្ងន់​​ និង​ម្នាក់ទៀត​​​រ​បួស​ស្រាល​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ខណៈ​ពួក​​គេ​ជិះម៉ូតូមួយគ្រឿង​គេច​ពី​រថយន្ត​​ជ្រុលទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ទៀត​​​ពី​​ក្រោយ​​ បណ្តាល​ឱ្យ​​​ដួល​​ប្រកាច់​​ប្រកិន​​​ខ្លួន​ឯង​ ​​កាលពី​​​​​​វេលា​ម៉ោង​​៧និង​៣០នាទីព្រឹក​​ថ្ងៃទី​៦ កញ្ញា​ ​ចំណុច​​ស្តុប​មុខ​​ព្រលាន​​​​ ​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ តាម​មហា​វិថី​​សហ​ព័ន្ធ​​​រុស្ស៊ី​​ ស្ថិត​ក្នុង​​ភូមិ​

រាជ​ធានីភ្នំពេញ ៖ យ៉ាងហោច​ណាស់​​បុរស២នាក់​រងរបួស​ធ្ងន់​​ និង​ម្នាក់ទៀត​​​រ​បួស​ស្រាល​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ខណៈ​ពួក​​គេ​ជិះម៉ូតូមួយគ្រឿង​គេច​ពី​រថយន្ត​​ជ្រុលទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​ទៀត​​​ពី​​ក្រោយ​​ បណ្តាល​ឱ្យ​​​ដួល​​ប្រកាច់​​ប្រកិន​​​ខ្លួន​ឯង​ ​​កាលពី​​​​​​វេលា​ម៉ោង​​៧និង​៣០នាទីព្រឹក​​ថ្ងៃទី​៦ កញ្ញា​ ​ចំណុច​​ស្តុប​មុខ​​ព្រលាន​​​​ ​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ តាម​មហា​វិថី​​សហ​ព័ន្ធ​​​រុស្ស៊ី​​ ស្ថិត​ក្នុង​​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ  ។

បុរស​អ្នក​​បើក​​ម៉ូតូ​​ឈ្មោះ​ម៉ោង លាភ ​អាយុ​២៨​ឆ្នាំ​ ​បុគ្គលិក​ក្រុម​ហ៊ុន​​ថ្នាំលាប​​ ស្នាក់​នៅ​ឃុំ​​បឹង​ធំ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​ រង​របួស​​​បែក​មុខ​​បែក​​​​មាត់​សន្លប់​​ស្តូក​ស្តឹង​ ​និង​ម្នាក់​ទៀត​​ឈ្មោះ គិន ​សារ៉ាត់​ ​អាយុ​២៨​​​ឆ្នាំ ​ធ្វើការ​​ជាមួយ​គ្នា ​ស្នា​ក់​នៅ​​ក្នុង​សង្កាត់​​ត្រពាំង​ក្រសាំង​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​របួ​ស​បាក់​ជើង​​ស្តាំ​​​​។​ ចំណែក​ម្នាក់​ទៀត​មិន​ស្គាល់​​ឈ្មោះ​រង​របួស​​​ស្រាល​ ។ ​

ប្រភព​ព័ត៌មាន​​ពីជន​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​​ពេល​​កើតហេតុ​​ពួក​គេ​ទាំង​បីនាក់​ជិះ​ម៉ូតូ​​សេ​១២៥ សេ៊រី​២០១២ ពណ៌ខ្មៅ ​ឌុបគ្នា​​ទៅ​ធ្វើ​ការ​ ខណៈ​​មក​ដល់​​ស្តុប​​មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរ​ជាតិ​ភ្នំពេញ​ ​​មាន​​រថយន្ត​​កាមរី​ឆ្លាម​ ពណ៌​ស្ករ​ ​មួយ​គ្រឿង​ បើក​ឆ្លង​ស្តុប​​ ​ហើយ​​​​​ម៉ូតូ​​របស់​គេ​បើក​លឿន​គួរ​សមដែរ គេច​ពី​​រថយន្ត​នោះ​ក៏ជ្រុល​ទៅ​បុក​​​​ម៉ូតូ​១២៥ ​​មួយគ្រឿង​ទៀត​ពីក្រោយ​​​បណ្តាល​ឱ្យ​​ដួល​​ប្រកាច់​​​ប្រកិន​​រង​របួស​​​ធ្ងន់​​ស្រាល​ទាំង​​បីនាក់​​​ ចំណែក​​ម៉ូតូ​​សេ​១២៥ មួយគ្រឿង​ទៀត​នោះ​មិន​​​បាន​ដួល​ទេ ហើយ​បើក​ទៅ​មុខ​បាត់​ ។​ក្រោយ​ពេល​កើត​ហេតុ​​ ជន​រងគ្រោះ​​របួស​​ធ្ងន់​​ត្រូវបាន​បញ្ជូន​​ទៅព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​ចំណែកម៉ូតូ​​ដែលដួល​រង​ការ​​ខូច​ខាត​នោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​​​កាកាប ៕