ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ហ្វ្រាំងម៉ូតូ​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​សំប៉ែត​ដូច​ចេក​ចៀនទាំងព្រឹក

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​វាក់រថយន្តក៏​ចាប់​ហ្វ្រាំង​​ទាំងបង្ខំ បណ្តាលឱ្យ​​ដួល​បោក​ទាំង​ម៉ូតូ​​ និង​អ្នក​ជិះ​ចូល​ក្រោម​រថយន្ត​អូស​​ចម្ងាយ​ជាង១០ម៉ែត្រ​ ហើយ​ស្លា.ប់នៅ​ក្រោម​​​កង់​រថយន្ត​សំប៉ែត​ដូច​ចេក​​ចៀន​ គួរឱ្យ​​​ញាក់​​សាច់ ខណៈ​មេឃ​កំពុងតែធ្លាក់​ភ្លៀង​ជាខ្លាំង​ កាលពីវេលាម៉ោង៧និង១៥​នាទី​ព្រឹក​ថ្ងៃទី​៦​ កញ្ញា​ នៅចំណុចផ្លូវបំបែកជា៤​ កែង​សា​លារៀនគំរូក្រុង​ និងសួនច្បារ​

ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​វាក់រថយន្តក៏​ចាប់​ហ្វ្រាំង​​ទាំងបង្ខំ បណ្តាលឱ្យ​​ដួល​បោក​ទាំង​ម៉ូតូ​​ និង​អ្នក​ជិះ​ចូល​ក្រោម​រថយន្ត​អូស​​ចម្ងាយ​ជាង១០ម៉ែត្រ​ ហើយ​ស្លាប់នៅ​ក្រោម​​​កង់​រថយន្ត​សំប៉ែត​ដូច​ចេក​​ចៀន​ គួរឱ្យ​​​ញាក់​​សាច់ ខណៈ​មេឃ​កំពុងតែធ្លាក់​ភ្លៀង​ជាខ្លាំង​ កាលពីវេលាម៉ោង៧និង១៥​នាទី​ព្រឹក​ថ្ងៃទី​៦​ កញ្ញា​ នៅចំណុចផ្លូវបំបែកជា៤​ កែង​សា​លារៀនគំរូក្រុង​ និងសួនច្បារ​នាង​កង្រី​ ស្ថិត​ក្នុង​ភូមិធម្មយុត្ត សង្កាត់ប្អេរ ក្រុង​កំពង់ឆ្នាំង។       

មន្ត្រីប៉ូលិសចរាចរ​ក្រុងកំពង់ឆ្នាំងបាន​និយាយ​ថា​ ជនរងគ្រោះឈ្មោះ​​​សុខ​ ចំរើន​ អាយុ​២២ឆ្នាំ​ មានទីលំនៅភូមិ​ចុងកោះ​ សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ បានជិៈម៉ូតូម៉ាកស្គូពី​ ​។ ប្រភព​ដដែលបានបន្តថា មុន​ពេល​កើត​ហេតុជន​រងគ្រោះបានជិៈម៉ូតូម៉ាកស្គូពី​ ពី​ជើង​ទៅត្បូង ​យ៉ាងលឿន​ លុះមក​ដល់ចំណុច​កើត​ហេតុមាន​រថយន្តកូរ៉េ១គ្រឿងម៉ាកគា​ ​ចំណុះមួយតោនកន្លះ​ដឹក​ស្រូវពេញ​បើក​បរ​ពីលិចទៅកើត​ ​មាន​ល្បឿន​​លឿនក្នុង​ទិស​ដៅខ្វែងគ្នា​ ។

ភ្លាម​នោះ​ជន​​រង​គ្រោះ​បាន​វាក់​ជាមួយ​រថយន្ត​ខាងលើ​ហើយ​បាន​ចាប់​ហ្វ្រាំង​ទាំង​​ប្រថុចញ៉ុច​ បណ្តាល​បោក​ដួល​ទាំងម៉ូតូ និង​មនុស្ស​​ខ្ទាតចូល​ក្រោម​រថយន្ត​ក៏​ត្រូវរថយន្តកិនអូស​ជាង​១០​ម៉ែត្រ​​ធ្វើ​​ឱ្យ​យុវជន​នោះស្លាប់យ៉ាង​អាណោច​អាធ័ម​ក្រោម​កង់​រថយន្ត​  ចំណែក​ម៉ូតូ​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ភ្លាមៗ​​អ្នក​បើក​រថយន្តដឹក​ស្រូវ​បានបើក​ទ្វារ​ចុះ​រត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ​​មន្រ្តី​ប៉ូលិស​​ក្រុង​បាន​មក​វាស់វែង និងជួយ​រុញ​រថយន្ត​ចេញ ដើម្បីទាញ​យក​​សព​ពីក្រោមកង់​រថយន្តប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតាម​ប្រពៃណី​ ។ ចំណែក​រថយន្ត​​និង​ម៉ូតូត្រូវ​​មន្ត្រីប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕