ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​ងារ​អនុ​ញ្ញាត​​ឱ្យ​កម្ម​ករ កម្ម​ការិនី​​ឈប់​៣​ថ្ងៃ​​សម្រាប់​ទៅចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​គណ​ៈ​​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ចុះ​ថ្ងៃទី​៥ កញ្ញា ​២០១២ ​ដែល​កោះ​សន្តិ​ភាព​​ទទួល​បាន​ឱ្យ​​ដឹងថា ឆ្លើយ​តប​​នឹងសំណើ​​​របស់​គណៈ​កម្មាធិការ​​ជាតិ​​​រៀបចំ​ការ​បោះ​ឆ្នោត​ក្រសួង​ការ​ងារ​អនុ​ញ្ញាត​ឱ្យ​កម្ម​ករ កម្ម​ការិនី​​ឈប់​សម្រាក​ពី​១​ទៅ​៣​ថ្ងៃ​​សម្រាប់​​ទៅចុះ​ឈ្មោះ​ និង​ពិនិត្យ​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ២០១២ ។

គ.ជ.ប បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ​សីហា ២០១២ ​ឆ្លើយ​តប​នឹង​លិខិត​ស្នើ​​សុំ​របស់​​ គ.ជ.ប ក្រសួង​ការ​ងារ និង​បណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​បាន​ចេញ​សេច​ក្តី​​ជូន​ដំ​ណឹង​​ណែ​នាំ​ដល់​ម្ចាស់​ និង​នា​យក​សហ​គ្រាស​​គ្រឹះស្ថាន​ទាំង​អស់​​ ដែល​ស្ថិត​នៅ​ក្រោម​​ការអនុ​វត្ត​ច្បាប់​ស្តី​ពី​ការ​​ឱ្យ​បង្ក​​លក្ខណៈ​​ងាយ​ស្រួល និង​អនុ​ញ្ញាត​ឱ្យ​កម្ម​ករ​និយោ​ជិត​បាន​ឈប់​សម្រាក​ ដើម្បី​ទៅ​ពិនិត្យ​​បញ្ជី​​ឈ្មោះ​ និង​ចុះឈ្មោះ​​បោះឆ្នោត​​តាម​កាល​​បរិច្ឆេទ​ដូច​ខាង​ក្រោម ៖

​១-កម្ម​ករ និយោ​​ជិត​ធ្វើ​ការ​ងារ​នៅរាជធានី​ភ្នំពេញ ឬ​នៅ​ក្នុង​ទី​រួម​ខេត្ត​​ណា​មួយ​នៃ​ខេត្ត​ទាំង​២៣​ ហើយ​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​​នៅ​ក្នុងរាជធានីភ្នំពេញ នោះ​ផ្ទាល់ ឬ​​នៅ​​ក្នុង​ទីរួម​ខេត្ត​​នោះ​​ផ្ទាល់​ត្រូវ​បាន​ឈប់​សម្រាក​​មួយថ្ងៃ គឺ​នៅថ្ងៃទី​១២ តុលា ២០១២ ។ ២-កម្ម​ករ និយោ​ជិត​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ណា​មួយ​នៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅ​ពិនិត្យ​បញ្ជីឈ្មោះ និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅក្នុង​ខេត្ត​នោះ​ផ្ទាល់​​ត្រូវ​បាន​ឈប់​សម្រាក​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១២ ដល់ទី​១៣ តុលា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕