ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ហម​ហ្វម​ប្រមាណ​២០០​នាក់ លើក​គ្នា​​តវ៉ា​ធ្វើ​កូដ​កម្ម​ទាមទារ​លក្ខ​ខណ្ឌ​​១៦​ចំណុច​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​កររោង​ចក្រ​​កាត់ដេរ​ហម​ហ្វូម ប្រមាណ​២០០​នាក់ ក្នុង​ចំណោម​​៦០០​នាក់ ​បាន​លើក​គ្នា​តវ៉ា​ធ្វើ​កូដក​ម្ម ដោយ​មាន​លើក​បដា​រូប​ថត​​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ដើម្បីទាមទារ​​លក្ខខណ្ឌ​​ការ​ងារ​១៦​ចំណុច​​ពីថៅកែ​រោងចក្រ​ ដែល​​ការតវ៉ា​​នោះ​​មាន​រយៈ​​ពេល​៦​ថ្ងៃ​មក​ហើយ នៅខាង​ក្នុង​រោងចក្រ​ តែពុំ​មាន​ដំណោះ​ស្រាយ​ក៏​លើក​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​លើ​សួន​ច្បារ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​

រាជធានីភ្នំពេញ ៖ ​កម្ម​កររោង​ចក្រ​​កាត់ដេរ​ហម​ហ្វូម ប្រមាណ​២០០​នាក់ ក្នុង​ចំណោម​​៦០០​នាក់ ​បាន​លើក​គ្នា​តវ៉ា​ធ្វើ​កូដក​ម្ម ដោយ​មាន​លើក​បដា​រូប​ថត​​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ដើម្បីទាមទារ​​លក្ខខណ្ឌ​​ការ​ងារ​១៦​ចំណុច​​ពីថៅកែ​រោងចក្រ​ ដែល​​ការតវ៉ា​​នោះ​​មាន​រយៈ​​ពេល​៦​ថ្ងៃ​មក​ហើយ នៅខាង​ក្នុង​រោងចក្រ​ តែពុំ​មាន​ដំណោះ​ស្រាយ​ក៏​លើក​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​លើ​សួន​ច្បារ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​​ឫស្សី​កែវ ​កាល​ពីវេលា​ម៉ោង​៧​ព្រឹកថ្ងៃទី​​៦ កញ្ញ ២០១២ ។

ការ​ធ្វើ​កូដ​កម្ម​នេះ​ដឹក​នាំ​ដោយ​សហ​ព័ន្ធ​​សហ​ជីព​សិទ្ធិ​ប្រយោជន៍​កម្ម​ករ ដើម្បីទាមទារ​​លក្ខខណ្ឌ​​ការ​ងារ​១៦​ចំណុច​​ពីថៅកែ​រោងចក្រ​ ខណៈ​​ថៅកែ​មិន​អើ​ពើ និង​រក​ដំណោះ​ស្រាយ​ ទើប​នាំ​គ្នា​ធ្វើ​កូដ​កម្ម​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕