រាជធានីភ្នំពេញ ៖ លោក KENNETH MICHAEL MASON អាយុ៤៣ឆ្នាំ ជនជាតិអាមេរិក ជាគ្រូបង្រៀនស្នាក់នៅផ្ទះលេខ៩AEO ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី៥ កញ្ញា ២០១២ បានប្រកាសជាចំហថា លោកបានបាត់កូនស្រីជាទីស្រឡាញ់ម្នាក់អាយុជាង៣ឆ្នាំ។
ការបាត់ខ្លួនកូនស្រីនោះ គឺអតីតប្រពន្ធរបស់គាត់បានលួចយកទៅ ដូច្នោះបើបងប្អូនណាបានឃើញសូមផ្តល់ជាព័ត៌មានលោកនឹងជូនសគុណជាទីគាប់ចិត្តតាមរយៈទូរស័ព្ទ ០១៧ ៣៨២ ៨៧៧ ដោយធានារក្សាការសម្ងាត់ដល់អ្នកផ្តល់ព័ត៌មានទៀតផង។ លោក KENNETH MICHAEL MASON រៀបរាប់ថា លោកបានបាត់កូនស្រីម្នាក់អាយុជាង៣ឆ្នាំ ឈ្មោះម៉ា សាន់អាណេផាមីឡា ដែលអតីតប្រពន្ធរបស់លោកបានលួចយកទៅកាលពី២ខែមុន។ លោកបន្តថា មុនឆ្នាំ២០១០ លោកមានភរិយាជាស្ត្រីខ្មែរម្នាក់ឈ្មោះកែវ ចាន់រតនា អាយុ២៦ឆ្នាំ ជាជាងកាត់ដេរស្នាក់នៅផ្ទះលេខ៣៤Eo ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយរួមរស់ជាមួយគ្នាបានកូនស្រីម្នាក់ ដាក់ឈ្មោះម៉ា សាន់អាណេផាមីឡា ។ បន្ទាប់មកក្នុងរង្វង់គ្រួសារលោកមានភាពរកាំរកូសរស់នៅមិនចុះសម្រុងគ្នាក៏បានព្រមព្រៀងលែងលះតាមផ្លូវតុលាការ និងបែងចែកទ្រព្យសម្បត្តិចប់សព្វគ្រប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ