សារព័ត៌មានបរទេសផ្សាយថាក្មេងស្រីតាលីយ៉ាចយ កាស្តេលឡាណូ អាយុ១២ឆ្នាំ បានកើតជំងឺមហារីក ហើយនឹងស្លាប់ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ រូបភាពវីដេអូឃ្លីបរបស់ក្មេងស្រីនេះដែលតុបតែងខ្លួនបានបង្ហាញនៅក្នុង You Tubដោយមានអ្នកទស្សនាជាង១០០.០០០នាក់ ។
ក្មេងស្រីនោះបានតុបតែងលម្អផ្ទៃមុខជំនួសការពាក់សក់សម្រាប់បិទបាំងក្បាលត្រងោលពីជំងឺមហារីក ។ នាងមានជំងឺមហារីក neuroblastoma cancer ដែលវិវឌ្ឍទៅជាដុះសាច់ក្នុងខួរក្បាលតាំងពីនៅទារិកានាឆ្នាំ២០០៧ ។នៅក្នុងខ្សែអាត់វីដេអូនោះក្មេងស្រីកាស្តេលឡាណូបានបញ្ជាក់ថា នាងមិនចង់ឱ្យនរណាម្នាក់ដឹងថា នាងកំពុងឈានទៅរកសេចក្តីស្លាប់ កំពុងបាត់បង់សក់ ទទួលទានមិនបាន និងទៅសាលារៀនមិនបានទេ ។
នាងមិនចូលចិត្តពាក់សក់ ព្រោះការតុបតែងមុខធ្វើឱ្យខ្លួននាងមានអារម្មណ៍ថា ប្រៀបដូចជាបាននាំយកវត្ថុជាច្រើនមកប្រមូលផ្តុំគ្នាធ្វើឱ្យមានអារម្មណ៍ពេញចិត្តលើខ្លួនឯង ។ បើមាននរណាម្នាក់សំឡឹងលើរូបនាងហាក់ដូចជាកំពុងសំឡឹងលើការតុបតែងខ្លួន មិនមែនទស្សនាក្បាលគ្មានសក់ទេ ។ នាងចង់ឱ្យស្ត្រី ឬចាស់ទុំមានអារម្មណ៍ថាភាពស្រស់ស្រាយបង្កើតឡើងតាមរយៈការតុបតែងមុខ» ។ក្មេងស្រីនោះថែមទាំងបានបង្រៀនពីវិធីសាស្ត្រតុបតែងមុខក្នុងលក្ខណៈផ្សេងៗដល់ទស្សនិកជនទៀតផង ៕
ចែករំលែកព័តមាននេះ