ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងនឹង​​នៅតែ​បន្តធ្លាក់​​ប្រុង​ប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​

12 ឆ្នាំ មុន

ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​ សូម​ជម្រាប​​ជូន​ដំណឹង​បន្ថែម​​ដល់​សាធារណ​ជន​​ឱ្យ​បាន​ជ្រាប​ថា ​មក​ដល់​ថ្ងៃ​​ទី​៥ កញ្ញា ២០១២ ​នេះ​ ជ្រលង​សម្ពាធ​ទាប និង​ប្រព័ន្ធ​​សម្ពាធទាប នៅតែ​បន្ត​មាន​ឥទ្ធិ​ពល​​លើ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​ស្ថាន​ភាព​បែប​នេះ នឹង​អូស​បន្លាយ​​

ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​ សូម​ជម្រាប​​ជូន​ដំណឹង​បន្ថែម​​ដល់​សាធារណ​ជន​​ឱ្យ​បាន​ជ្រាប​ថា ​មក​ដល់​ថ្ងៃ​​ទី​៥ កញ្ញា ២០១២ ​នេះ​ ជ្រលង​សម្ពាធ​ទាប និង​ប្រព័ន្ធ​​សម្ពាធទាប នៅតែ​បន្ត​មាន​ឥទ្ធិ​ពល​​លើ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​ស្ថាន​ភាព​បែប​នេះ នឹង​អូស​បន្លាយ​​រហូត​ដល់​ថ្ងៃទី​៨ ​កញ្ញា ២០១២ ។ ​បាតុភូត​ធម្ម​ជាតិ​ខាងលើ​នេះ ​នឹង​បង្កើន​ឥទ្ធិ​ពល​​ខ្លាំង​លើ​តំបន់​ខ្ពង់​រាប និង​តំបន់​​វាល​ទំនាប​ ដោយ​ធ្វើ​ឱ្យ​​មាន​ភ្លៀងធ្លាក់​​ច្រើន​ និង​អាច​បង្ក​ឱ្យ​​មាន​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តា​​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្តឧត្តរ​មានជ័យ ព្រះវិហារ ​បន្ទាយមាន​ជ័យ ​បាត់ដំបង ពោធិ៍សាត់ ​កំពង់ឆ្នាំង សៀមរាប ​កំពង់ធំ កំពង់​ចាម ក្រចេះ រតនគិរី ​មណ្ឌលគិរី កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ​ស្វាយ​រៀង និង​ខេត្តកំពត ជា​ពិសេសខេត្ត​ឧត្តរមានជ័យ ​ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តតាកែវ ។

យោងលើ​ស្ថាន​ភាពអាកាសធាតុ​​ដូច​បាន​ជម្រាប​ជូន​​ខាងលើ​ ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​​សូម​អំពាវនាវ​​ដល់​អាជ្ញា​ធរ​​ដែនដី​ និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ និង​ខេត្ត​ដូច​​​បាន​ជម្រាប​ជូន​ខាងលើ សូម​​បង្កើន​ការ​យក​ចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ដើម្បី​ចៀស​វាង​នូវ​គ្រោះថ្នាក់​​ផ្សេងៗ​ដែល​អាច​កើត​​មាន​ឡើង​ជាយថា​ហេតុ ៕