ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​​យោធា​​​ម្នាក់​ត្រូវ​គេ​កា.ប់​​ដេរ​ជា​ច្រើន​ថ្នេរ​​​ចោទពី​បទ​​ញ៉ែ​ប្រពន្ធ​គេ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​យោ​ធា​​​ស័ក្តិ​៣​ម្នាក់​ បាន​រង​របួស​ចំនួន​​​២កន្លែង​​​ និង​ត្រូវ​​​​គ្រូ​ពេទ្យ​​ដេរ​​ជា​ច្រើន​​​ថ្នេរ​ដោយ​​សារ​ត្រូវ​​​បុរស​ម្នាក់​​​​ចោទ​ថា ​ហ៊ានចូល​​ទៅ​ញ៉ែ​​​ប្រពន្ធ​របស់​ខ្លួន​ដល់​​ក្នុង​ផ្ទះ​ ជា​ញយ​ដង​​​នៅ​ពេល​​ខ្លួន​ជា​ប្តី​​មិន​នៅ​ផ្ទះ​ ។ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​៧និង​១០​នាទី​​​យប់​ថ្ងៃទី​​​៤​ កញ្ញា ​នៅ​ភូមិ​​​គោក​​ឃ្លៀង​ សង្កាត់​​​ភ្នំ​ពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ​ ។ ចំពោះ​​ជន​ដៃ​ដល់​​​ដែល​ប្រើ​​កាំបិត​​ផ្គាក់​​​កា.ប់​​ជន​រង​គ្រោះ​​​​គ្មាន​ប្រណី​ដៃ​ព្រោះ​រឿង​​ប្រចណ្ឌ​​នោះបាន​រត់​​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​​​ទៅដល់​ ។

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​យោ​ធា​​​ស័ក្តិ​៣​ម្នាក់​ បាន​រង​របួស​ចំនួន​​​២កន្លែង​​​ និង​ត្រូវ​​​​គ្រូ​ពេទ្យ​​ដេរ​​ជា​ច្រើន​​​ថ្នេរ​ដោយ​​សារ​ត្រូវ​​​បុរស​ម្នាក់​​​​ចោទ​ថា ​ហ៊ានចូល​​ទៅ​ញ៉ែ​​​ប្រពន្ធ​របស់​ខ្លួន​ដល់​​ក្នុង​ផ្ទះ​ ជា​ញយ​ដង​​​នៅ​ពេល​​ខ្លួន​ជា​ប្តី​​មិន​នៅ​ផ្ទះ​ ។ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​៧និង​១០​នាទី​​​យប់​ថ្ងៃទី​​​៤​ កញ្ញា ​នៅ​ភូមិ​​​គោក​​ឃ្លៀង​ សង្កាត់​​​ភ្នំ​ពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ​ ។ ចំពោះ​​ជន​ដៃ​ដល់​​​ដែល​ប្រើ​​កាំបិត​​ផ្គាក់​​​កាប់​​ជន​រង​គ្រោះ​​​​គ្មាន​ប្រណី​ដៃ​ព្រោះ​រឿង​​ប្រចណ្ឌ​​នោះបាន​រត់​​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​​​ទៅដល់​ ។

មន្ត្រី​យោ​ធា​​​​ដែល​រង​របួស​នេះ​ឈ្មោះ​​ថែម​ ចិន្តា​ ភេទ​ប្រុស​ អាយុ​​៣២​​ឆ្នាំ​​ មាន​​​​​ទីលំនៅភូមិ​​​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​​​ថ្មី​ ខណ្ឌ​​​សែន​សុខ​ ​បាន​រង​របួស​​​ ចំ​ក្រោម​ភ្នែក​និង​ចំ​កណ្តាល​​ក្បាល​​​ ។ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ រិន សីហា ​មាន​អាយុ​៣៣​ឆ្នាំ មាន​មុខ​របរ​​ដើរ​ទិញ​​ប្រេង​ម៉ាស៊ីន​​​​លក់​ រី​ឯ​​ប្រពន្ធ​​មាន​ឈ្មោះ​ណុន ផានិត​ អាយុ​៣០​ឆ្នាំ ក្រុម​គ្រួសារ​នេះ​ស្នាក់នៅក្នុង​ភូមិគោក​​​ឃ្លៀង​ សង្កាត់​ភ្នំពេ​ញ​ថ្មី ខណ្ឌសែន​សុខ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​​ជន​ដៃ​ដល់​​​ឱ្យ​​ដឹងថា ជា​ញយ​ដង​បុរស​ឈ្មោះថែម​ ចិន្តា​ តែង​ចូល​មក​លេង​​ក្នុង​ផ្ទះ​ប្រើ​សម្តី​​​លែប​ខាយ​​ និង​សុំ​ស្រឡាញ់​​ជានិច្ច​​ នៅ​ពេល​ដែល​ប្តី​​នាង​មិន​នៅ ព្រោះ​រវល់​ទៅ​ដើរ​ទិញ​ប្រេង​ម៉ាស៊ីន​​ខ្មៅ​យក​មក​លក់​ ។ ចំណែក​នាង​តែង​​តែ​​ឆ្លើយ​តប​​​ជាមួយ​មន្ត្រី​​​យោ​ធាម្នាក់​នេះ​ថា នាង​មាន​ប្តី​​​​​​ និង​មាន​កូន​ប្រុស​ម្នាក់​​​អាយុរហូត​​ទៅដល់​​​៦​ឆ្នាំ​ ហើយ​មិនអាច​ស្រឡាញ់​​​ក្បត់​ប្តី​បាន​ទេ ។ ទោះ​ជា​បែប​ណា​ ដោយសារ​​​តែ​មន្ត្រី​​យោ​ធា​នេះ​​​ចេះ​តែ​​​មក​លែ​ប​ខាយ​​សុំ​ស្រឡាញ់​​ច្រើ​ដង​ និង​ត្រូវ​ប្តី​​មក​ទាន់​ថែម​ទៀត​ នាង​​ក៏​បាន​រៀប​រាប់​​ប្រាប់​ប្តី​ពីការ​​លែប​ខាយ​​ និងសុំ​ស្រឡាញ់​​​ពី​បុរស​​ម្នាក់​នោះ​ប្រាប់​ប្តី​ទើប​កើត​រឿង​​​ក្តៅ​ក្រហាយ​​​ក្នុង​ចិត្ត​និង​មាន​គំនុំ​​ក្នុង​ខ្លួន ។ ​

ស្ត្រី​​​ជា​ប្រពន្ធ​​​រៀប​រាប់​​​ទៀត​ថា នៅ​មុន​​ពេល​កើត​​ហេតុ​ខណៈ​ឃើញ​បុរស​​ជា​មន្ត្រី​​​យោ​ធា​​កំពុង​ផឹក​ស៊ី​​​នៅផ្ទះ​​មួយ​ដែល​នៅមិន​​​ឆ្ងាយ​​ពី​ផ្ទះ​នាង​ ប្តី​នាង​ក៏​ទាញ​​កាំបិត​​ផ្គាក់​ទៅ​សួរ​នាំ​ពី​រឿង​​​ហេតុ​ដែល​នាង​តំណាល​ប្រាប់​​ស្រាប​់​តែ​​​មន្ត្រី​យោ​ធា​​​​ខាង​លើ​​ឌឺដង​​ឱ្យ​​ប្តី​នាង​ថែម​ទៀត​ ទើប​កាន់​តែ​ក្តៅ​ក្រហាយ​​ក៏​ទាញ​​កាំបិត​​ផ្កាក់​​​កាប់​​​គ្មាន​​​​ប្រណី​ដៃ​ បណ្តាលឱ្យ​មន្ត្រី​យោធា​​នោះ​ដេក​ដួល​​នៅ​ក្នុង​ថ្លុក​ឈាម​ បន្ទាប់​មក​ក៏​បាន​​រត់​គេ​ច​ខ្លួន​​បាត់​ភ្លា​ម​ៗ​ដែរ​។

ចំពោះ​មន្ត្រី​​​យោ​ធា​​​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​បញ្ជូន​​​ទៅ​សង្គ្រោះ​​​ នៅ​គ្លី​និក​​​ឯក​ជន​មួយ​​​ដែល​នៅ​មិន​ឆ្ងាយ​​​ប៉ុន្មាន​​ពីកន្លែង​កើត​​ហេតុ​នោះ​ដែរ​ ។ចំណែក​​​ឯមន្ត្រី​យោ​ធា​​​ខាង​លើ​បង្ហើ​ប​​ថា មក​ពី​ស្ត្រី​ឈ្មោះណុន ផានិត​ជា​ប្រពន្ធ​ជន​ដៃ​ដល់​​តែង​តែ​​ឌឺ​ដង​​ដែរ​​ទើប​បាន​ជា​​​ហ៊ាន​​ទៅលេង​ផ្ទះ​ និង​សុំ​ស្រឡាញ់​​នោះ ៕