ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​បង្ហាញ​​ម៉ូ​​ដ​​កម្ពុជា​​​​​ចូល​​រួម​​កម្ម​​វិធី​​​​​​​លំដាប់​​​​អន្ត​រ​​​ជាតិ​​​​​​នៅ​​​អូ​ស្ត្រា​លី

12 ឆ្នាំ មុន

រា​ជធានី​ភ្នំពេញ​ ៖ អ្នកនាងគួយ ចាន់ដានិច្ច ជាកូនស្រីរបស់​អ្នក​ស្រី​​​​​​​​​​​​​​​​​​​​សាពណ៌ រិនដល និង​ជា​អ្នក​ដើរបង្ហាញម៉ូដកម្ពុជា បានចេញ​ទៅ​ប្រទេស​អូស្ត្រាលី ​​កាល​ពី​​​ថ្ងៃទី​​២ កញ្ញា​ ដើម្បីចូលរួម​ក្នុង​​កម្មវិធី​ដើរបង្ហាញម៉ូដ International Fashion Week (IFW) ប្រចាំ​ឆ្នាំ២០១២ ។

រា​ជធានី​ភ្នំពេញ​ ៖ អ្នកនាងគួយ ចាន់ដានិច្ច ជាកូនស្រីរបស់​អ្នក​ស្រី​​​​​​​​​​​​​​​​​​​​សាពណ៌ រិនដល និង​ជា​អ្នក​ដើរបង្ហាញម៉ូដកម្ពុជា បានចេញ​ទៅ​ប្រទេស​អូស្ត្រាលី ​​កាល​ពី​​​ថ្ងៃទី​​២ កញ្ញា​ ដើម្បីចូលរួម​ក្នុង​​កម្មវិធី​ដើរបង្ហាញម៉ូដ International Fashion Week (IFW) ប្រចាំ​ឆ្នាំ២០១២ ។

កម្មវិធី IFW ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃការ​បង្ហាញ​ម៉ូដដ៏មានប្រជាប្រិយភាព និងកិត្យានុ​ភាពដែលនឹងមាន​ការបង្ហាញជាលក្ខណៈ​អន្តរជាតិនូវម៉ូដ និងស្នាដៃនៃអ្នក​កែច្នៃម៉ូដ​នៅលើ​វេទិ​កាអន្តរជាតិ ។អ្នក​ស្រី សាពណ៌ រិនដល អគ្គនាយិកា Sapors Modeling Agency ​ឲ្យដឹងថា នេះ​ជា​លើកទី១ ហើយដែលតារា​បង្ហាញ​ម៉ូដ​កម្ពុជា​ទទួលបានកិត្តិយសទៅចូលរួមក្នុងកម្មវិធី IFW ដែល​មាន​លក្ខណៈជាអន្តរជាតិ ។ ជាមួយនឹង ការបង្ហាញ​ក្តីសប្បាយរីករាយ លោកស្រីសា​ពណ៌ ​បញ្ជាក់ថា ចាប់តាំងពីអ្នកស្រីចូលប្រឡូក​ក្នុង​វិស័យ​បង្ហាញម៉ូដនៅកម្ពុជា អស់រយៈ​ពេល​ជាង​១៦ឆ្នាំមកនេះ គឺកម្ពុជាពុំ​ដែល​បានបញ្ជូន​តារា​បង្ហាញម៉ូដណា​ម្នាក់ទៅចូលរួម​ក្នុងព្រឹត្តិ​ការណ៍​ដ៏ធំដូចនេះទេ ។

​អ្នក​ស្រី​​ សា​ពណ៌ វាយតម្លៃថា ​នេះ​ជាជោគ​ជ័យ​មួយដ៏ធំធេង​សម្រាប់​តារាបង្ហាញម៉ូដកម្ពុជា ដែលទទួល​បាន​កិត្តិយសដ៏ឧត្តុង្គឧត្តម ចូលរួម​ដើរ​​បង្ហាញ​ម៉ូដ​ជា​មួយ​​តារាបង្ហាញ​ម៉ូដ​ល្បីៗ​លំដាប់​អន្តរ​ជាតិ​នៅ​អូស្ត្រាលី ។ ទាំងអស់នេះ គឺជាសក្ខី​កម្ម​ដែល​បញ្ជាក់ថា វិស័យ​បង្ហាញម៉ូដ​នៅ​កម្ពុជា​កំពុង​ទទួល​បាន​មោទនភាព និងភាព​រីក​ចម្រើន​ឈាន​ឡើងទៅកាន់លក្ខណៈ​ស្តង់​ដា​អន្តរជាតិ។ អ្នក​​ស្រី​ សាពណ៌ មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ចំពោះអ្នកនាង គួយ ចាន់ដានិច្ច តារា​បង្ហាញ​ម៉ូដកម្ពុជា និងតារាបង្ហាញ​ម៉ូដដទៃទៀត​របស់ Sapor Modeling Agency នូវអ្វីដែលពួក​គេ​ទទួលបាន ។

អ្នក​ស្រី​​អគ្គ​នាយិកា​ឲ្យដឹងថា ក្នុងឱកាស​ដ៏​សំខាន់នោះ​ Sapor Modeling Agency នឹង​ខិត​ខំ​រឹតចំណងមិត្តភាពឲ្យកាន់តែ​ប្រសើរ​ឡើង​លើ​វិស័យ​បង្ហាញម៉ូដរវាងកម្ពុជា និង​អូស្ត្រាលី ជា​ពិសេស​បំពេញបេសក​កម្ម​ដ៏​ពិសេស​មួយក្នុង​ការ​លើកស្ទួយវិស័យ​បង្ហាញ​ម៉ូដ​​​កម្ពុជា​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក។ អ្នកនាង គួយ ចាន់ដានិច្ច ​បង្ហាញ​ពី​អារម្មណ៍​មុនការចាកចេញថា នាង​មាន​​ក្តីរំភើប​រីករាយ​រក​អ្វីមកប្រៀបផ្ទឹមមិនបានជាមួយនឹងកិត្តិយស​ដ៏​ឧត្តុង្គឧត្តមដែលរូបនាងត្រូវបានជ្រើសរើសទៅចូលរួម​ជា​តារា​បង្ហាញ​ម៉ូដនៅក្នុងកម្មវិធី IFW ប្រទេសអូស្ត្រាលី។ នាងបានត្រៀមរួចជាស្រេច ក្នុងដំណើរជាលើកដំបូងដើម្បីបង្ហាញពីមោទន
ភាពសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។

ដានិច្ច​ សង្ឃឹមយ៉ាងមុតមាំថា ការ​ចេញ​ទៅ​សម្តែង​នេះនឹងនាំមកនូវគុណប្រយោជន៍ដល់​តារាបង្ហាញម៉ូដឯទៀតក្នុងការជ្រើសរើស
ទៅ​ចូលរួមបង្ហាញម៉ូដជាលក្ខណៈអន្តរជាតិលើកក្រោយ​​​ទៀត ៕