ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​ស្តី​ពី​​ កម្ម​វិធី​​សិក្សា​​ថ្នាក់​ឆ្នាំ​​មូល​ដ្ឋាន​​ និង​ពិព័រណ៍​​ការ​សិក្សា​​អប់​រំ​មេ​គង្គ

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖​​ ​នៅ​ព្រឹក​ថ្ងៃ​ទី​​៥ ទី​៦ និង​ទី​៧ កញ្ញា សាកល​វិទ្យា​ល័យ​មេគង្គ​​កម្ពុជា បាន​រៀប​​ចំ​​សិក្ខា​សាលា​មួយ​​ក្រោម​ប្រធាន​បទ​​«កម្ម​​វិធី​សិក្សា​​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន» និង​​កម្ម​វិធី​​តាំង​ពិព័រណ៍​​កា​រ​សិក្សា​​អប់​​រំ​​​​នៅ​ក្នុង​បរិវេណ​​នៃ​សាកល​​វិទ្យា​ល័យ​​មេ​គង្គ​កម្ពុជា ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​​ពេញ​​ចាប់​ពី​ម៉ោង​​៨​ព្រឹក​ដល់​ម៉ោង​​៦​ល្ងាច ។

រាជធានី​ភ្នំ​ពេញ​ ៖​​ ​នៅ​ព្រឹក​ថ្ងៃ​ទី​​៥ ទី​៦ និង​ទី​៧ កញ្ញា សាកល​វិទ្យា​ល័យ​មេគង្គ​​កម្ពុជា បាន​រៀប​​ចំ​​សិក្ខា​សាលា​មួយ​​ក្រោម​ប្រធាន​បទ​​«កម្ម​​វិធី​សិក្សា​​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន» និង​​កម្ម​វិធី​​តាំង​ពិព័រណ៍​​កា​រ​សិក្សា​​អប់​​រំ​​​​នៅ​ក្នុង​បរិវេណ​​នៃ​សាកល​​វិទ្យា​ល័យ​​មេ​គង្គ​កម្ពុជា ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​​ពេញ​​ចាប់​ពី​ម៉ោង​​៨​ព្រឹក​ដល់​ម៉ោង​​៦​ល្ងាច ។

សិក្ខា​​​សាលា​ និង​ការ​តាំង​ពិព័រណ៍​​សិក្សា​​អប់​រំ​នេះ ​​បាន​រៀប​​ចំ​ឡើង​ក្នុង​គោល​​បំណង​​ចែករំ​លែក​​ និង​ផ្តល់​នូវ​ចំណេះ​​ដឹង​​បន្ថែម​​ស្តី​ពី​​ការ​​សិក្សា​​ទៅ​លើ​ជំនាញ​​ និង​មហា​វិទ្យា​ល័យ​​នីមួយ​ៗ​​ជូន​ដល់​​ប្អូន​​ៗ​​ដែល​ជា​សិស្ស​ និស្សិត​​កំពុង​​ត្រៀម​ខ្លួន​​ចូល​សិក្សា​នៅ​ក្នុង​សាកល​វិទ្យា​ល័យ ​​ដើម្បី​ជា​ពុទ្ធិ​​មូល​ដ្ឋាន​​ក្នុង​ការ​សម្រេច​​ចិត្ត​​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​​ចាប់​យក​ជំនាញ​សិក្សា​​​ដើម្បី​អាជីព​​ការ​ងារ​របស់​​ប្អូនៗ​​​ និង​អ្នក​​ស្រឡាញ់​​ការ​សិក្សា​​ទាំង​អស់ ។

ដោយ​ការ​តាំង​ពិព័រណ៍​​នេះ​​មាន​ការ​​​ដាក់​តាំង​​​បង្ហាញ​​នូវ​ប្រភេទ​​សៀវ​​ភៅ​​ ឯកសារ និង​សម្ភារ​​សិក្សា​ជា​ច្រើន​​តាម​សាលា​ជំនាញ​នីមួយៗ​​​របស់​សាកល​វិទ្យា​ល័យ​មេ​គង្គ​​កម្ពុជា ។ លើស​ពី​នេះ​ទៅ​ទៀត កម្ម​វិធី​​នេះ​​ក៏​មាន​ការ​ចូល​រួម​​​សហ​ការ​ពី​បណ្តា​ក្រុម​ហ៊ុន​​​មួយ​ចំនួន​ដូច​ជា ក្រុម​​ហ៊ុន​ទូរ​ស័ព្ទ​​LG មជ្ឈ​មណ្ឌល​​រដ្ឋា​លីដឌីង សាលា​មេ​គង្គ​​អន្តរ​ជាតិ ក្រុម​​ហ៊ុន Iknow ដែល​​បាន​ចូល​រួម​​ដាក់​តាំង​​នូវ​ផលិត​​ផល​​នានា​ជា​ច្រើន​​ដើម្បី​ចូល​រួម​ចំណែក​​ក្នុង​ការ​លើក​កម្ពស់​វិស័យ​​អប់​រំ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​រៀប​ចំ​​នូវ​​ការ​​តាំង​ពិព័រណ៍​​​​សិក្សា​​លើក​នេះ​​ជា​លើក​​ទី​៣​​ហើយ​របស់​​សាកល​វិទ្យា​ល័យ​​មេគង្គ​​កម្ពុជា ។ សាកល​វិទ្យា​ល័យ​មេ​គង្គ​​កម្ពុជា​តែង​តែ​​មាន​ការ​រៀប​​ចំ​​បង្កើត​នូវ​កម្ម​វិធី​​សិក្ខា​សាលា​​ ការ​តាំង​ពិព័រណ៍​​ និង​​សកម្ម​ភាព​​សប្បុរស​​ផ្សេង​ៗ​​ជា​ច្រើន​ ហើយ​​កម្ម​វិធី​​ទាំង​អស់​នេះ​​អាច​រៀប​ចំ​ និង​ប្រព្រឹត្ត​​ទៅ​បាន​​ដោយ​​សារ​ប្រទេស​​កម្ពុជា​មាន​​ការ​អភិវឌ្ឍ​​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ ជា​ពិសេស​​ទៅ​លើ​វិស័យ​អប់​រំ​ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន សែន ។

សាក​ល​វិទ្យា​ល័យ​មេគង្គ​​កម្ពុជា​​មាន​បាវចនា​​ថា គឺ​ជា​សាកល​វិទ្យា​ល័យ​​ដែល​យក​ចិត្ត​​ទុក​ដាក់​​​ពី​តម្លៃ​​នៃ​ការ​អប់​រំ ហើយ​​មាន​បេសក​កម្ម​ចម្បង​​ក្នុងការ​បណ្តុះ​បណ្តាល​​​ធន​ធាន​មនុស្ស​​ដើម្បី​​ជួយ​អភិវឌ្ឍ​​សង្គម​ជាតិ​​ និង​ការ​ប្រកួត​​ប្រជែង​ជា​មួយ​​ទី​ផ្សារ​​​ពល​​កម្ម​ជាតិ​ និង​អន្តរ​ជាតិ ។ យោង​ទៅ​​តាម​​​កត្តា​​ខាង​លើ​​នេះ​​ហើយ​​​ទើប​សាកល​​វិទ្យា​ល័យ​​តែង​តែ​ចូល​រួម​​ចំណែក​ក្នុង​សកម្ម​ភាព​សង្គម​​ជា​ច្រើន​​ដើម្បីភិវឌ្ឍ​​សង្គម​ជាតិ និង​ធន​ធាន​មនុស្ស​​​ ព្រម​ទាំង​​បង្កើត​កម្ម​វិធី​ជា​ច្រើន​​ជូន​ដល់​​និស្សិត​​ក៏​ដូច​ជា​​​សាធារណ​ជន​ដែល​​ទទួល​​ស្គាល់​​សាកល​វិទ្យា​ល័យ​មេ​គង្គ​​កម្ពុជា ។

ហេតុ​​ដូច​នេះ​ហើយ ​​​​សាកល​វិទ្យា​ល័យ​​មេ​គង្គ​​កម្ពុជា​តែង​តែ​​បន្ត​ការ​​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​​បណ្តុះ​បណ្តាល​ធន​ធាន​​មនុស្ស​​​ឱ្យ​​ក្លាយ​ទៅ​ជា​ធន​ធាន​​ដែល​មាន​តម្លៃ​​ និង​គុណភាព​​ដែល​មាន​​សមត្ថ​ភាព​ក្នុង​ការ​ប្រកួត​ប្រជែង​​ក្នុង​ទី​ផ្សារ​​សាកល​ភាវូ​បនីយ​កម្ម​​​បច្ចេក​វិទ្យា​​នា​ពេល​បច្ចុប្បន្ន​​ ដោយ​ផ្តល់​​​ឱ្យ​និស្សិត​​នូវ​ចំណេះ​ដឹង​​ដែល​មាន​គំនិត​បង្កើត​​ថ្មី​​ និង​ភាព​​ច្នៃ​ប្រឌិត​​ជា​មួយ​នឹង​កម្ម​វិធី​​សិក្សា​​ដែល​អាច​​​ឱ្យ​និស្សិត​​បញ្ចប់​ការ​សិក្សា​​​ប្រកប​ដោយ​​ជំនាញ​​ និង​ចំណេះ​ដឹង​ពិត​ប្រាកដ ។

កម្មវិធី​សិក្ខា​សាលា​​ និង​ការតាំង​​ពិព័រណ៍​​ការ​សិក្សា​​នេះ ​មាន​ការ​ចូល​រួម​​ពី​និស្សិត​​​នៃ​សាកល​​វិទ្យា​ល័យ​​មេគង្គ​​កម្ពុជា និស្សិត​​នៅ​តាម​សាកល​វិទ្យា​​ល័យ​​នានា​ សិស្ស​ដែល​​មក​ពី​​តាម​វិទ្យា​ល័យ និង​​ភ្ញៀវ​កិត្តិ​យស​​ដែល​បាន​​អញ្ជើញ​​មក​ពី​ក្រុម​ហ៊ុន​ អង្គ​ការ ស្ថា​ប័នជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មាន​ចំនួន​​សរុប​​៧៥០​​នាក់ ៕