ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មន្ត្រី​សាលា​ស្រុក​សំរោងទង ចូល​និវត្តន៍​ម្នាក់​​ឆក់ខ្សែភ្លើង​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រីជាមន្ត្រី​សាលា​ស្រុក​សំរោង​ទង​ចូល​និវត្តន៍​​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​​នៅនឹង​កន្លែង​​ ដោយ​សារ​ខ្សែភ្លើង​ឆក់​​នៅចន្លោះ​ម៉ោង​៧​ដល់​៩​យប់​ថ្ងៃ​ទី​៤ កញ្ញា ២០១២ ​ខណៈ​​ដែល​ស្ត្រី​​រូប​នោះ​​​ចូល​ទៅ​បោស​សំអាត​នៅ​​ក្នុង​បន្ទប់​​ការិយា​ល័យ​សុរិយា​ដី​ស្រុក​ ហើយ​​ពុំ​ដឹង​ជា​ប៉ះ​អ្វី​​ទៅនឹង​ខ្សែភ្លើង​​ទើប​បណ្តាល​ឱ្យ​​ឆក់​ស្លា.ប់​​បែប​នេះ ។ ស្ត្រី​រងគ្រោះ​​ឈ្មោះ​សូ សាងឿន ​អាយុ​៦១​ឆ្នាំ ជា​មន្ត្រី​សាលា​ស្រុក​សំរោង​ទង

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រីជាមន្ត្រី​សាលា​ស្រុក​សំរោង​ទង​ចូល​និវត្តន៍​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅនឹង​កន្លែង​​ ដោយ​សារ​ខ្សែភ្លើង​ឆក់​​នៅចន្លោះ​ម៉ោង​៧​ដល់​៩​យប់​ថ្ងៃ​ទី​៤ កញ្ញា ២០១២ ​ខណៈ​​ដែល​ស្ត្រី​​រូប​នោះ​​​ចូល​ទៅ​បោស​សំអាត​នៅ​​ក្នុង​បន្ទប់​​ការិយា​ល័យ​សុរិយា​ដី​ស្រុក​ ហើយ​​ពុំ​ដឹង​ជា​ប៉ះ​អ្វី​​ទៅនឹង​ខ្សែភ្លើង​​ទើប​បណ្តាល​ឱ្យ​​ឆក់​ស្លាប់​​បែប​នេះ ។ ស្ត្រី​រងគ្រោះ​​ឈ្មោះ​សូ សាងឿន ​អាយុ​៦១​ឆ្នាំ ជា​មន្ត្រី​សាលា​ស្រុក​សំរោង​ទង មានទីលំនៅ​ភូមិ​ទ្រា ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង ។

មន្ត្រី​ប៉ូលិស​​ស្រុក​សំរោង​ទង ឱ្យ​ដឹង​ថា ​ស្ត្រី​ជា​មន្ត្រី​​សាលា​ស្រុក​សំរោង​ទង ដែល​បាន​ចូល​​និវត្តន៍​​ទៅហើយ តែ​បាន​​រស់​នៅក្នុង​បរិវេណ​​សាលា​ស្រុក​នៅឡើយ ដោយ​ឱ្យ​គាត់​​នៅ​បន្ត​ជួយ​បោស​សំអាត​អង្គ​ភាព​សុរិយោ​ដី​ស្រុក​គ្រាន់​បាន​ជា​ជីវ​ភាព​បន្ត​ពី​ប្រាក់​ចូល​និវត្តន៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕