ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧប​នាយករដ្ឋ​មន្ត្រី​ស ខេង ៖ ការ​ដឹកនាំ​ និងបញ្ជា​​ត្រូវ​គិត​ពីផល​ប្រយោជន៍​រួម

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យោងតាមគេហទំព័រក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា នៅក្នុងការធ្វើបទបាឋកថាស្ដីពីការងារដឹកនាំបញ្ជានៅ​សាលា​​បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១២នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃបានផ្តាំ ផ្ញើ​ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ទំាងអស់ចំណុះក្រសួងមហាផ្ទៃ មុននឹងធ្វើអ្វីត្រូវគិតពីផលប្រយោជន៍រួម មិនត្រូវគិតពីផល

រាជ​​ធានី​​ភ្នំពេញ ៖ យោងតាម​គេហ​ទំព័រ​ក្រសួង​មហា​ផ្ទៃកម្ពុជា​បាន​ឲ្យដឹងថា នៅក្នុងការធ្វើបទបាឋកថាស្ដីពីការងារដឹកនាំបញ្ជានៅ​សាលា​​បណ្ឌិត្យសភាន​គរបាលកម្ពុជា កាលពីព្រឹកថ្ងៃ​ទី៤ កញ្ញា ២០១២នេះ លោកឧប​នាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃបានផ្តាំ ផ្ញើ​ដល់​មន្រ្តីគ្រប់ជាន់​ថ្នាក់ទំាងអស់​ចំណុះក្រសួង​មហាផ្ទៃ មុននឹង​ធ្វើ​អ្វីត្រូវ​គិតពីផល​ប្រយោជន៍រួម មិនត្រូវគិតពីផល​ប្រយោជន៍​បុគ្គល ឬ ផ្ទាល់​ខ្លួនឡើយ ហើយធ្វើ​ដោយ​មាន​ទំនួល​ខុស​ត្រូវ ។

ក្នុង​ឱកាសធ្វើបទបាឋកថា​នោះដែរ លោកប្រមុខមហា​ផ្ទៃកម្ពុជា ក៏បានចែក​រំលែក​នូវ​បទ​ពិសោធន៍ការងារ​ក្នុង​ការ​ដឹកនាំ និងបញ្ជា ដែល​លោក​ឧបនាយក​រដ្ឋមន្រ្តីស ខេង ធ្លាប់បានឆ្លងកាត់ ជាពិសេស​ក៏បានផ្ដល់នូវអនុសាសន៍​ល្អៗជាច្រើនទៅ​លើការគ្រប់​គ្រងការ​ដឹក​នាំ ដែលប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ។ គួរបញ្ជាក់ថា ចូលរួមស្តាប់ការធ្វើបាឋកថាស្ដីពីការងារដឹកនាំបញ្ជានា​ពេល​នោះ មាន​សិក្ខាកាមចូលរួម៥០នាក់ និងថ្នាក់ដឹក​នាំ និង សាស្ត្រាចារ្យប្រចាំនៅសាលា​​បណ្ឌិត្យ​សភានគរ​បាលកម្ពុជា​ចំនួន​៧០​នាក់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕