ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ហ្វឹក​ហ្វឺន​​នាយ​ទាហាន​ ពល​ទាហាន​​ចំនួន​៧៥​​នាក់ ​ស្តីពី​ការ​ពង្រឹង​​សន្តិ​សុខ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ វរសេនាតូច​លេខ​២ ក្នុង​ស្រុក​ស្វាយ​ចេក តាម​​ខ្សែ​បន្ទាត់​ព្រំដែន​​កម្ពុជា-ថៃ ​​កាល​ពីថ្ងៃទី​៤ កញ្ញា បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​​ដល់​នាយ​ទាហាន ពល​ទាហាន​​ចំនួន​៧៥​នាក់ ដែល​បាន​ហ្វឹក​​ហាត់​រយៈ​ពេល​មួយខែ គឺ​ចាប់ពីថ្ងៃ​ទី​១ ដល់​​៣០ ​សីហា ២០១២ ​ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​វរ​សេនីយ៍​​ឯក​ អឿម ​សំអាត ​មេ​បញ្ជា​ការ​រង​តំបន់​​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត ​លោក​សឹង ផុន

ខេត្ត​បន្ទាយមានជ័យ ៖ វរសេនាតូច​លេខ​២ ក្នុង​ស្រុក​ស្វាយ​ចេក តាម​​ខ្សែ​បន្ទាត់​ព្រំដែន​​កម្ពុជា-ថៃ ​​កាល​ពីថ្ងៃទី​៤ កញ្ញា បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​​ដល់​នាយ​ទាហាន ពល​ទាហាន​​ចំនួន​៧៥​នាក់ ដែល​បាន​ហ្វឹក​​ហាត់​រយៈ​ពេល​មួយខែ គឺ​ចាប់ពីថ្ងៃ​ទី​១ ដល់​​៣០ ​សីហា ២០១២ ​ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​វរ​សេនីយ៍​​ឯក​ អឿម ​សំអាត ​មេ​បញ្ជា​ការ​រង​តំបន់​​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត ​លោក​សឹង ផុន ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយ​ចេក ​ព្រមទាំង​អភិ​បាល​​រង​ស្រុក​ និង​អធិ​ការ​នគរបាល ​អាវុធ​ហត្ថ​​ស្រុក​ប្រមាណ​​១០០​នាក់ ។

លោក​​អនុ​សេនីយ៍​ឯក លេស អាំ ​​មេ​បញ្ជា​ការ​ផ្នែក​សឹក​រង​ស្រុក​បាន​អានរបាយ​ការណ៍​​ប្រកាស​លទ្ធ​ផល​ពីការហ្វឹក​ហាត់​កន្លង​មក​ដែល​ទទួល​បាន​លទ្ធ​ផល​​ល្អ​ប្រកប​ដោយ​​គុណ​ភាព​​​សម្រាប់​​​កង​ទ័ព​​ដែល​កំពុងឈរ​ជើង​នៅ​​តាម​ខ្សែ​​បន្ទាត់​ព្រំដែន​ បន្ទាប់ពី​​បាន​អនុ​វត្ត​​តាម​បទ​បញ្ជា​របស់​​រាជ​រដ្ឋា​ភិបាល​ក្នុង​កាតព្វ​កិច្ច​ការពារ​ជាតិ​មាតុ​ភូមិ​កម្ពុជា និង​បន្ត​គោរព​​ទៅតាម​ការ​ចង្អុល​បង្ហាញ​​ណែ​នាំ​​​ពីអគ្គ​បញ្ជា​ការ​កង​​ទ័ព​ជើង​គោក និង​យោធ​ភូមិ​ភាគទី​៥ ​ដឹក​នាំ​បន្ថែម​​ទៀ​ត​នោះ ។ ​លោក​សឹង ផុន ​មាន​ប្រសាសន៍​ឱ្យ​​ដឹង​ថា ក្នុង​នាម​អាជ្ញា​ធរ​​ស្រុក​តែង​​ជួយ​សម្រួល​សហ​ការ​ជា​ប្រចាំ​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​​មិនត្រឹម​តែ​សន្តិ​សុខ​តាម​​ខ្សែ​បន្ទាត់​ព្រំដែន​ប៉ុណ្ណោះ​ទេ គឺ​រួម​គ្នា​​ទប់​ស្កាត់​រាល់​បញ្ហា និង​បទល្មើស​ផ្សេងៗ​​ដែល​កើត​មាន​នៅ​​​ក្នុង​តំបន់​ផង​ដែរ ហើយ​​លោក​ក៏​បាន​អំពាវ​នាវ​​​ដល់​​ប្រជា​ពល​រដ្ឋ​​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​​សូមទៅ​ពិនិត្យ​​ និងចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​​គ្រប់ៗ​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​រាស្ត្រ​​នាពេល​ខាង​មុខ​នេះ ដើម្បី​បំពេញ​ការ​ប្រើ​សិទ្ធិ​​ និង​ជា​កាតព្វ​កិច្ច​​ទូទៅ​​របស់​ប្រជា​ជន​កម្ពុជា​ក្នុងការ​​ជួយ​​ជំរុញ​​ការ​អភិវឌ្ឍ​ប្រទេស​​ឱ្យ​កាន់តែ​​មាន​ការ​រីក​ចម្រើន​​បន្ថែម​​ទៀត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕