ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​​ខ្លួន​ចាង​ហ្វាង​កាសែត​ពន្លឺ​សាមគ្គី​​នាំទៅតុលា​ការ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រសៀលថ្ងៃទី​៤ កញ្ញា ​សមត្ថ​កិច្ច​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​នាំ​ខ្លួន​ចាង​ហ្វាង​កាសែត​ម្នាក់​​ដែល​មិន​​សូវ​ល្បី​​ឈ្មោះ​​ទៅ​កាន់​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាក​សួរ​លើ​ពាក្យ​បណ្តឹង​បរិហារ​បង្កាច់​​កេរ្តិ៍​​​អ្នក​ដទៃ ។ ​ចាង​ហ្វាង​កាសែត​​រូប​នោះ​​ឈ្មោះ​ហង្ស ​ចំរើន ភេទប្រុស អាយុ​​៤៨ឆ្នាំ ​​មានទីលំនៅ​ខេត្តកំពង់ស្ពឺ ​ជា​ចាង​ហ្វាង​កាសែត (ពន្លឺ​សាមគ្គី) ។

លោក​ហង្ស ចំរើន ​ត្រូវ​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ​ចាប់​ឃាត់​ខ្លួន​កាលពីរសៀល​ថ្ងៃ​ខាងលើ ​នៅខេត្ត​កំពង់ស្ពឺ ​រួច​បាន​នាំ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ដដែល​ ដើម្បី​សាក​សួរ​លើ​​ពាក្យ​បណ្តឹង​ ពាក់​ព័ន្ធ​បរិហារ​បង្កាច់​​កេរ្តិ៍អ្នកដទៃ ។ ​តាម​ប្រភព​ព័ត៌​មាន​​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បា​នឱ្យ​ដឹង​ថា ​ក្នុងអំឡុង​ឆ្នាំ ២០១១ ​លោក​ហង្ស ចំរើន ​ចាង​ហ្វាងកាសែត​ពន្លឺ​សាមគ្គី ​​បាន​ប្រព្រឹត្ត​​អំពើ​ទុច្ចរិត​ខុស​ពី​ក្រម​សីល​ធម៌ និង​វិជ្ជា​ជីវៈ​​អ្នក​កាសែត​​ ដោយ​យក​ឯក​សារ​រូប​ភាព​កាត់ត​មក​ផ្គុំ​គ្នា​ រួច​ថត​ចម្លង ហើយ​យក​ទៅ​ដាក់​ប្តឹង​អ្នក​ដទៃ​​ដែល​ជា​​បុគ្គ​ល​​សាធារណៈ​ពីស្ថាប័ន​​មួយ​​ទៅ​​ស្ថាប័ន​មួយ។

បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​លោក​ហង្ស ចំរើន ​អង្គ​​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​បាន​ស្រាវជ្រាវ​រក​ឃើញ​​ថា បុគ្គ​ល​​សាធារណៈ​​ដែល​លោក​ហង្ស ចំរើន បាន​ប្តឹង​​ពុំ​មាន​ពាក់​ព័ន្ធ​ទេ ។ ​ផ្ទុយ​ទៅវិញ​ឯក​សារ​​ដែល​លោក​ចំរើន​បាន​ប្តឹង​​នោះគឺ​សុទ្ធ​តែ​​កាត់​ត​យក​មក​ផ្គុំ​គ្នា និង​ថត​ចម្លង​ទាំង​អស់​​ ដោយ​បាន​រក​ឃើញ​​បទ​ល្មើស​យ៉ាង​ដូច្នោះ​ ទើប​អង្គ​​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​ការ​តាម​នីតិ​វិធី​ ពោល​គឺ​ចាប់​ខ្លួន​​លោក​ហង្ស ចំរើន ​ប្រគល់​​​ជូន​ទៅតុលា​ការ​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕