ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចែកចាយ​និងប្រើប្រាស់​គ្រឿងញៀ.ន​3​នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​​ប្រើ​ប្រាស់​គ្រឿងញៀ.ន​​ចំនួន​៣នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​​បាទី​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្តបន្ទាប់​​​ដោយ​​ដក​ហូត​បាន​ថ្នាំញៀន​ម៉ាទឹកកក​ចំនួន​១កញ្ច​ប់​​រួច​កសាង​សំណុំ​រឿង​បញ្ជូន​​​មក​កាន់​ការិយាល័យ​គ្រឿង​ញៀន​ខេត្ត​​ ​ដើម្បី​ចាត់ការ​​​តាម​ច្បាប់ ​​ខណៈ​​​ដែល​ពួក​គេ​កំពុង​ធ្វើ​​សកម្ម​ភាព​ចែក​ចាយ​គ្រឿងញៀ.ន​បន្ត​ទៅ​ឱ្យ​បក្ស​ពួក​គេ​នៅ​ក្នុងភូមិ​​ ។

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​​ប្រើ​ប្រាស់​គ្រឿងញៀន​​ចំនួន​៣នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​​បាទី​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្តបន្ទាប់​​​ដោយ​​ដក​ហូត​បាន​ថ្នាំញៀន​ម៉ាទឹកកក​ចំនួន​១កញ្ច​ប់​​រួច​កសាង​សំណុំ​រឿង​បញ្ជូន​​​មក​កាន់​ការិយាល័យ​គ្រឿង​ញៀន​ខេត្ត​​ ​ដើម្បី​ចាត់ការ​​​តាម​ច្បាប់ ​​ខណៈ​​​ដែល​ពួក​គេ​កំពុង​ធ្វើ​​សកម្ម​ភាព​ចែក​ចាយ​គ្រឿងញៀន​បន្ត​ទៅ​ឱ្យ​បក្ស​ពួក​គេ​នៅ​ក្នុងភូមិ​​ ។

​ហេតុ​ការណ៍​​​ប៉ូលិស​ចាប់​ខ្លួន​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​នេះបាន​កើត​ឡើង​កាលពី​ថ្ងៃទី​២ កញ្ញា​ វេលា​ម៉ោង​៨និង៤០​នាទី​​យប់​​ស្ថិត​នៅ​ភូមិ​រលាំង​គ្រើល​​​ ឃុំ​ត្រពាំង​សាប ស្រុក​បាទី។ ​​ជន​សង្ស័យ​​ជួញ​​ដូរគ្រឿងញៀន​​ដែល​ប៉ូលិស​ឃាត់​ខ្លួន​​បាន​នោះ​១-​ឈ្មោះ​ញ៉េន ​សីហា ​ហៅ​គោ​​ ហា ​ភេទ​ប្រុស ​អាយុ២២​ឆ្នាំ​ ​​រស់​នៅ​ភូមិ​សង្កែ​ ​ឃុំ​ត្រពាំង​សាប ​ស្រុកបាទី​ ២-ឈ្មោះ​​អៅ ​លី ភេទ​ប្រុស​ ​អាយុ​៣២​ឆ្នាំ​ រស់​នៅ​ភូមិជា​មួយ​គ្នា​ និង​​៣-​​ឈ្មោះ​លី​ស្នា​​ ​ភេទ​ប្រុស​ អាយុ​២០ឆ្នាំ ​រស់​នៅ​ភូមិ​ជាមួយ​​​គ្នា​រួម​​​ជាមួយ​​វត្ថុ​តា​ង​ម៉ាទឹក​កក​​ទម្ងន់​​៥ហ៊ុន ​១កញ្ចប់​​​និងកាបូបលុយ​មួយ ។

លោក​ង៉ាន់ ​សារី ​អធិការ​នគរបាល​ស្រុក​បាទី​បាន​ឱ្យដឹងថា ​មុនពេល​ឈាន​ដល់​​​ការ​ចាប់​ខ្លួន​​ជនសង្ស័យ​ទាំង​​​៣នាក់​នេះ​ ​ប៉ូលិស​ជំនាញ​​របស់​លោក​​បាន​ស្រាវ​ជ្រាវ​​យូរ​មក​ហើយ ព្រោះ​​ជនសង្ស័យ​​​ជា​មុខសញ្ញា​​​ចាស់​ ហើយពួក​គេបា​ន​ណាត់​គ្នា​មក​ចែក​ចាយ​​ថ្នាំ​ញៀន​​ម៉ាទឹកកក​​នៅក្នុង​វត្ត​ដួង ​កែវ​មុន្នី​ ស្ថិត​​នៅភូមិ​ខាងលើ​​​​ដោយ​​ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ស្មាស់​វី​ ​ពណ៌​ខ្មៅ ​ស៊េរី​២០១២​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​១BJ-៧៣២៥​ ហើយ​​​​​នៅពេល​ជួបអ្នក​ចាំទទួល​នោះ​​ក៏​ត្រូវ​​ឃាត់​ខ្លួន​តែ​ម្តង ​។ ​​

​នៅចំពោះ​​​មុខ​ប៉ូលិស​ ​ជន​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​​ទាំង​៣​នាក់​បាន​សារភាព​​ថា ​ពួកគេ​ពិត​ជាបាន​ចែក​ចាយ​គ្រឿង​ញៀន​​ប្រាកដ​មែន ​ដោយ​មាន​ឈ្មោះ​ញ៉េន ​​សីហា ​ជាអ្នក​ឡើង​ទៅ​យក​​ថ្នាំ​ញៀន​​ពី​ភ្នំ​ពេញ​មកចែក​ចាយ​នៅក្នុង​ភូមិ ​។  ​ជនសង្ស័យ​ទាំង​៣នាក់រួម​ជា​មួយ​វត្ថុ​​តាង​ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលាដំបូង​ខេត្ត ​ដើម្បី​​ចាត់​ការ​តាម​ច្បាប់​។ គួរកត់សម្គាល់​ផង​ដែរថា ​នៅ​ក្នុង​ក្រុង​ដូនកែវ​មាន​ទីតាំង​ចំនួន​២​ទៅ​​៣កន្លែង​កំពុង​តែលួច​លាក់​ធ្វើ​ការ​​ចែក​​ចាយ​​គ្រឿងញៀន​រាល់​ថ្ងៃ​​មិន​ទាន់​​ឃើញ​អាជ្ញាធរឬ​សម​ត្ថកិច្ច​បង្ក្រាប​​​​នៅ​ឡើយទេ​ ៕