ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្ត្រី​មេ​អណ្តើក​នាំ​ក្មេង​ស្រី​ឱ្យ​ជន​បរទេស​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​

12 ឆ្នាំ មុន

ខេត្ត​រតនគិរី​ ៖ សមត្ថកិច្ច​​​ប៉ូលិស​​ការិយា​ល័យ​​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និង​​ការ​ពារ​​​អនីតិ​ជន​​​​​​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​បឹង​កន្សែង​ បាន​ចាប់​ខ្លួន​​​ស្ត្រី​ម្នាក់​ពី​បទ​នាំក្មេង​ស្រី​អាយុ​​១៥​ឆ្នាំទៅ​​​បម្រើ​ផ្លូវ​ភេទ​​​ដល់​ជន​បរ​ទេស​​​​នៅ​រាជ​ធានី​ភ្នំពេញ​ ។ ​មន្ត្រី​ប៉ូលិស​​​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​នេះ​ឈ្មោះ ​សុង ស្រី​ណា ហៅ​ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ ​មាន​មុខ​របរ​បោក​គក់​ខោ​អាវ​​​​ឱ្យ​គេ​តាម​ផ្ទះ​ មាន​ទី​លំ​នៅ​​ភូមិ​ភ្នំ​

ខេត្ត​រតនគិរី​ ៖ សមត្ថកិច្ច​​​ប៉ូលិស​​ការិយា​ល័យ​​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និង​​ការ​ពារ​​​អនីតិ​ជន​​​​​​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​បឹង​កន្សែង​ បាន​ចាប់​ខ្លួន​​​ស្ត្រី​ម្នាក់​ពី​បទ​នាំក្មេង​ស្រី​អាយុ​​១៥​ឆ្នាំទៅ​​​បម្រើ​ផ្លូវ​ភេទ​​​ដល់​ជន​បរ​ទេស​​​​នៅ​រាជ​ធានី​ភ្នំពេញ​ ។ ​មន្ត្រី​ប៉ូលិស​​​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​នេះ​ឈ្មោះ ​សុង ស្រី​ណា ហៅ​ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ ​មាន​មុខ​របរ​បោក​គក់​ខោ​អាវ​​​​ឱ្យ​គេ​តាម​ផ្ទះ​ មាន​ទី​លំ​នៅ​​ភូមិ​ភ្នំ​ស្វាយ​​​ សង្កាត់​​​​បឹង​កន្សែង​​​ ក្រុង​បាន​លុង​ ។

ស្ត្រី​ឈ្មោះសុង​ ស្រី​ណា​ ហៅ​ស្រី​ម៉ៅ ត្រូវ​បាន​សមត្ថកិច្ច​​​​ចាប់​ខ្លួន​​នៅ​ថ្ងៃទី​​​២ កញ្ញា​​​​ វេលា​ម៉ោង​​​៧​ព្រឹក​​​ នៅមុខ​វិទ្យាល័យ​​សម្តេច​​​ឪសម្តេច​ម៉ែ​ ស្ថិត​ក្នុង​ភូមិ​​​អូរ​កន្សែង​​ សង្កាត់​​បឹង​​​កន្សែង​​ ក្រុង​បាន​លុង​ ។ ក្រោយ​ពី​​ឃាត់​ខ្លួន​​ស្ត្រី​​រូប​នេះ​សារភាព​ថា ខ្លួន​ពិត​ជា​បាន​​នាំក្មេង​ស្រីឱ្យ​ជន​បរ​ទេស​​នៅភ្នំពេញ​​មែន​​ ដោយ​សារ​ខ្លួន​​ឯងក៏​ធ្លាប់​បាន​​បម្រើ​ផ្លូវ​ភេទ​​​ជាមួយជន​បរទេស​​ជា​ច្រើន​​ដង​រួច​មក​ហើយ​ដែរ ។ ចំណែក​ក្មេង​ស្រី​​​នោះ​ដោយសារ​ដឹង​ថា​ខ្លួន​ស្គាល់​ជន​បរទេស​ក៏​​​បាន​ពឹង​ឱ្យ​ទាក់​ទង​​ទៅ​ជន​​បរទេស​នោះ​ដើម្បី​ឱ្យ​នាង​បាន​ទៅ​បម្រើ​ផ្លូវ​ភេទ​ និង​ព្រម​ព្រៀង​គ្នា​​​ក្នុង​តម្លៃ​២០០​​ដុល្លារ​ ។ ម្យ៉ាង​ទៀត​ក្មេង​ស្រី​​​​នេះ​ក៏​ធ្លាប់​បាន​​​​លក់​ខ្លួន​ឱ្យ​ជន​បរទេស​នោះ​ម្តង​ហើយ​​ដែល​​មាន​ផ្ទះ​នៅ​ភ្នំពេញ​​តាមដង​​ទន្លេ​សាប​ ។

តាម​ប្រភព​ព័ត៌មាន​​​ឱ្យដឹងថា កាល​​ពី​ថ្ងៃទី​​២៧ សីហា​ កន្លងមក​​ស្ត្រី​ឈ្មោះ សុង​ ស្រី​ណា ហៅ​ស្រី​ម៉ៅ នេះ​បាន​នាំ​ក្មេង​ស្រី​​​ខាងលើ​ទៅជួ​ប​​បុរស​​ជា​​​ជន​បរ​ទេស​​នោះ​នៅភ្នំពេញ​​​​ម្តង​ហើយ​ ដោយ​នៅ​រង់​ចាំ​​ជួប​​​អស់​រយៈ​​ពេល​​៣​ថ្ងៃ​​​ តែ​អាក​់​ខាន​​​អត់​បាន​ជួប​ទេ​ ដោយសារ​​​បុរស​បរទេស​នោះ​​​​ជាប់​រវល់​ការងារ​ ហើយ​​​ក៏​នាំ​គ្នា​​​ត្រឡប់​មក​ខេត្ត​រតនគិរី​​វិញ ។ ចំណែក​ស្ត្រី​ជា​ជន​សង្ស័យ​​បាន​ឆ្លើយ​​សារ​ភាព​​ប្រាប់​សមត្ថកិច្ច​​​ថា​​​ លុះ​នៅ​ថ្ងៃ​ទី​​​២​ ​​កញ្ញា​ក៏​​បាន​​​ណាត់​ជួប​​​គ្នា​ជាមួយ​​​បុរស​​ជា​ជន​បរ​ទេស​​នោះ​តាម​ទូរស័ព្ទ​​​នៅ​ភ្នំពេញ​​នៅ​ផ្ទះ​ម្តុំ​មាត់​ទន្លេ​សាប​​​ដដែល​​ តែ​ចេញ​ដំណើរ​​មិនទាន់​ផុត​​ពីខេត្ត​​រតនគិរី​​​ផង​ក៏​ត្រូវ​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​​​​តែ​ម្តង​។ ស្ត្រី​ឈ្មោះសុង​ ស្រី​ណា​ ហៅ​ស្រី​ម៉ៅ​ ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​​​ខេត្ត​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ៕