ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្រកាច់​ស្លា.ប់​នៅលើ​ចិញ្ចើម​ផ្លូវ​សង្ស័យ​ពុល​ថ្នាំ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរ​ស​ម្នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ដេក​ប្រ​កាច់​​ន​នៀល​​​លើ​ចិញ្ចើម​​ផ្លូវលេខ​​​​​១៣ ក្រោយ​​​​​ការ​ិយាល័យ​​​អគ្គិ​សនី​កម្ពុជា​ ស្ថិត​​​ក្នុង​សង្កាត់​​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​​កាលពី​វេលា​ម៉ោង​​​៨​និង​​​​៣០នាទី​​​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា ដែលសង្ស័យថា ​ពុលថ្នាំ​អ្វ​ីម៉្យាង លុះ​ប្រមាណ​​ជិត​​កន្លះ​ម៉ោង​​ក្រោយ​មក​ក៏​បាន​ស្លា.ប់​ទៅ​ ។​

រាជ​ធានីភ្នំពេញ ៖ បុរ​ស​ម្នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ដេក​ប្រ​កាច់​​ន​នៀល​​​លើ​ចិញ្ចើម​​ផ្លូវលេខ​​​​​១៣ ក្រោយ​​​​​ការ​ិយាល័យ​​​អគ្គិ​សនី​កម្ពុជា​ ស្ថិត​​​ក្នុង​សង្កាត់​​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​​កាលពី​វេលា​ម៉ោង​​​៨​និង​​​​៣០នាទី​​​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា  ដែលសង្ស័យថា ​ពុលថ្នាំ​អ្វ​ីម៉្យាង លុះ​ប្រមាណ​​ជិត​​កន្លះ​ម៉ោង​​ក្រោយ​មក​ក៏​បាន​ស្លាប់​ទៅ​ ។​

ស្រ្តី​​​ម្នាក់​ដែល​​ឃើញ​ហេតុ​ការណ៍​នេះនិយាយ​​​​ថា ​​បុរស​ម្នាក់​​នេះសម្បុរ​​ស​​ កាត់​សក់​ខ្លី​ ទំនង​ជា​ជន​បរទេស​​ ​​ពាក់អាវ​យឺត​​​​មាន​.ក ​ដៃ​​ខ្លី​ ពណ៌​ខ្មៅ​ស្លៀក​​ខោ​ខូវ​ប៊យជើង​ខ្លី​ ជិះ​ម៉ូតូ​​តាម​​ផ្លូវ​​លេខ​១០២ ។ ​លុះ​មក​​ដល់​​​កែងជា​មួយ​ផ្លូវ​​​លេខ​១៣​ ក៏​ឈប់​​​ម៉ូតូ​រួច​បុរស​​នោះ​ចុះ​​ពី​លើ​ម៉ូតូ​​​​ និង​មាន​អាការ​​​ក្អួត​ ព្រមទាំងមាន​ទឹក​​មុខ​ស្លេក​ស្លាំង​ ។​​​ពេល​ចុះ​ពី​លើ​ម៉ូតូ​បុរស​រ​ូប​នេះ​បាន​បន្ត​​ដំណើរ​​ដោយថ្មើរ​ជើង​​​​តាម​ផ្លូវ​​លេខ​១៣ ​ឆ្ពោះ​ទៅ​ទិស​​ខាង​ជើង​​ លុះ​​ដល់​​ខាង​ក្រោយ​​​​​អគ្គិសនី​​កម្ពុជា ​ក៏​បាន​ឈប់​​ហើយ​អង្គុយ​​​​លើ​ចិញ្ចើម​ផ្លូវ​ ​បន្តិច​ក្រោយ​មក​​ស្រាប់​តែ​​ក្អួត​​ចេញ​​បាយ​លាយ​ឡំ​​​​ទឹក​​​មានពណ៌​ខៀវ ។ ភ្លាមៗ​​នោះ​ ប្រជា​ពល​រដ្ឋ​​ក៏​ដូច​ជា​​​មន្ត្រី​​អគ្គិសនី​​កម្ពុជា​ ​ដែល​ឃើញ​​ហេតុ​ការណ៍​​បានទូរស័ព្ទ​​​ហៅ​​រថយន្ត​​សាមុយ​​មន្ទីរ​ពេទ្យ​​​ឱ្យមក​ជួយ​សង្គ្រោះ​​ ។​​

ចំណែក​មន្ត្រីនគរបាល​​មូល​ដ្ឋាន​​​ដែល​​ចុះ​មក​​ដល់​ចំណុច​​​​កើត​ហេតុ​​​​ឱ្យ​ដឹង​ថា ​បុរស​នោះ​​​បាន​ប្រកាច់​​ដេក​​ផ្កាប់មុខ​​​ដោយមាន​ស្បោង​​​កា​បូប​​ដាក់​ខោ​អាវ​​​​​កល់​ទ្រូង​​ព្រម​ទាំង​​​ក្អួត​​ចេញ​​បាយ​​​ផង​និង​បាន​ប្រកាច់​​រហូត​​ទាល់​តែ​​ដាច់​ខ្យល់​​​​​ស្លាប់​​នៅ​នឹង​កន្លែង​​ រី​ឯ​រថយន្ត​​​​ពេទ្យ​ក៏​​មិនឃើញ​​មកដែរ​ ​បើ​ទោះ​​បី​ជា​ប្រជា​ពលរដ្ឋ​​​​​ព្យាយាម​​ទូរស័ព្ទ​​ហៅ​ជា​ច្រើន​​លើក​ក៏​ដោយ​ ​។

មន្ត្រីនគរ​បាល​​ជំនាញ​​​និយាយថា​​​ បុរស​​ដែល​​​ស្លាប់​​នៅ​ចំណុច​​​​ខាង​លើ​គ្មាន​អត្ត​សញ្ញាណ​អ្វី​សម្រាប់​សម្គាល់​ទេ ​ ​​ហើយ​ក្នុង​ស្បោង​​មានតែ​ខោ​អាវ​​ពីរ​បី​​ប៉ុណ្ណោះ​​​ ។ ការ​ស្លាប់​​របស់​បុរស​នេះ​​​​​អាច​មក​ពី​​ផឹក​​ថ្នាំ​​ពុល​អ្វី​ម៉្យាង​​​​​​ដែលមាន​​ពណ៌​ខៀវ​​​ ព្រោះ​​ក្អួត​ចេញ​មក​​​​​សុទ្ធ​តែ​​បាយ​​លាយ​​នឹង​ទឹកពណ៌​ខៀវ ។ ក្រោយ​​ពី​​នគរ​បាល​ជំនាញ​​​ពិនិត្យ​​​​​​កន្លែង​កើត​ហេតុ​​ ​រួម​ក​​៏​បាន​យក​​កំអួត​​ទៅ​ធ្វើ​​កោសល្យ​វិច័យ​​​​ឯសព​​​ត្រូវ​បាន​​យកទៅ​តម្កល់​នៅ​វត្ត​ទួលសង្កែ​ ក្នុងសង្កាត់​​​​​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ៕