ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​អគារ​​ថ្មី​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្ត​ស្ទឹង​ត្រែង

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​អគារ​​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្ត​ស្ទឹង​ត្រែង​ ដែល​ទើប​​សាង​សង់​​ថ្មី​​​នៅ​ក្នុង​​ក្រុង​ស្ទឹងត្រែង​​ ត្រូវ​បាន​សម្ពោធ​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​នៅ​​​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​​លោ​ក​ជា ចាន់​តូ អគ្គ​ទេសា​ភិ​បាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​​មាន​ការ​ចូល​រួម​​ពី​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត និង​​លោក​អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង មន្ត្រី​បុគ្គលិក​​​ធនា​គារ​ជាតិ​ មន្ត្រី​​រាជ​​ការ​​មក​ពី​​​

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​អគារ​​ធនា​គារ​​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្ត​ស្ទឹង​ត្រែង​ ដែល​ទើប​​សាង​សង់​​ថ្មី​​​នៅ​ក្នុង​​ក្រុង​ស្ទឹងត្រែង​​ ត្រូវ​បាន​សម្ពោធ​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​នៅ​​​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១២ ក្រោម​អធិ​បតី​ភាព​​លោ​ក​ជា ចាន់​តូ អគ្គ​ទេសា​ភិ​បាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​​មាន​ការ​ចូល​រួម​​ពី​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត និង​​លោក​អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង មន្ត្រី​បុគ្គលិក​​​ធនា​គារ​ជាតិ​ មន្ត្រី​​រាជ​​ការ​​មក​ពី​​​មន្ទីរ​​នានា​​ជុំ​វិញ​ខេត្ត និង​អាជីវ​​​ករ​ប្តូរ​ប្រាក់​​ប្រមាណ​​២០០​នាក់ ។

ការ​ជួស​ជុល​​ និង​ស្ថា​បនា​​អគា​រ​ថ្មី​នេះ​​​បាន​ទទួល​ការ​គាំ​ទ្រ​ពី​គណៈ​​អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង ដោយ​​លោក​ឡូយ សុផាត មាន​ប្រសាសន៍​​ថា សមិទ្ធ​ផល​នេះ​​ពិត​ជា​​បាន​បង្ហាញ​​ពី​ការ​រួ​​មចំណែក​​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​​រូប​វ័ន្ត​របស់​​ខេត្ត​ផង ចូ​ល​រួម​​ប្រឡង​ប្រណាំង​ទី​ក្រុង​​ស្អាត​ទាំង​​ផ្នែក​​ទេស​ចរណ៍ សេដ្ឋ​កិច្ច ធនា​គារ ហិរញ្ញ​វត្ថុ និង​​ជំរុញ​​ឱ្យ​វិស័យ​​ផ្សេង​ទៀត​​បន្ត​អភិវឌ្ឍ​​ផ្នែក​ផ្សេងៗ​​ផង​ដែរ ។

សូម​បញ្ជាក់​​ថា ក្រោយ​​ថ្ងៃ​​៧​​មករា​ ឆ្នាំ​​១៩៧៩ អតី​ត​​ធនា​គារ​​ជាតិ​នៃ​​ប្រជា​ជន​កម្ពុជា​ខេត្តស្ទឹង​ត្រែង ​​បាន​ផ្លាស់​ប្តូរ​ទីតាំង​ និង​វិវត្ត​​ន៍​អគារ​ជា​បន្ត​​បន្ទាប់ រហូតដ​ល់​មាន​ការ​រុះ​​រើ​សាង​សង់​​ជា​ថ្មី​នៅ​ខែ​​មករា ឆ្នាំ​២០១១ និងប​ញ្ចប់​ការ​សាង​សង់​ជា​ស្ថា​ពរ​​នៅ​ខែ​ធ្នូ​​ ឆ្នាំ​២០១១ កន្លង​​ទៅ​នេះ ។

លោក​ជា ចាន់​តូ បាន​លើ​ក​ឡើង​​ថា ការ​កែ​លម្អ​​សាខា​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ គឺ​ឆ្លើយ​តប​ទៅ​នឹង​​កម្ម​វិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ​របស់​រាជ​រដ្ឋា​ភិ​បាល​ដំណាក់​កាល​​ទី​២ ដែល​ក្នុង​កំណែ​ទម្រង់​នេះ​​រាជ​រដ្ឋា​ភិបាល​​​ត្រូវ​​ឱ្យ​​គណ​នី​​របស់​​ស្ថា​ប័ន​​រាជរដ្ឋា​ភិបាល​​ទាំង​អស់​​ដែល​​បាន​បើក​​នៅ​ធនា​គារ​ពាណិជ្ជ​​ ត្រូវ​ផ្ទេរ​មក​បើក​ និង​ធ្វើ​ប្រតិ​បត្ត​ិ​ការ​តា​ម​រយ​ៈ​ធនា​គារ​​ជាត​ិ​វិញ ដោយ​​ប្រើ​ប្រាស់​ប្រព័ន្ធ​​ធនា​គារ​​សម្រាប់​បើក​​ប្រាក់​​បៀ​វត្ស​ជូន​​មន្ត្រី​រាជ​​ការ​ស៊ី​វិល​​ និង​កម្លាំង​​ប្រដាប់​អាវុធ​​ទូ​ទាំង​​ប្រទេស និង​ទទួល​ការ​បង់​ចំណូល​​ប្រាក់​ពន្ធ​​គ្រប់​ប្រភេទ ។

លោក​ទេសាភិបាល​​បន្ត​ថា មូល​ហេតុ​នេះ​​ទើប​ធនា​គារ​ជាតិ​​នៃ​កម្ពុជា បាន​​ប្រកាស​​បើក​​សាខា​​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​​ដើម្បី​​បំពេញ​​សេចក្តី​ត្រូវ​ការ​ចាំបាច់​​របស់​រាជ​រដ្ឋា​ភិបាល និង​ការ​វិវត្ត​​រីក​​ចម្រើន​​នៃ​សេដ្ឋ​កិច្ច​​​ទី​ផ្សារ​​របស់​យើង​​នា​ពេល​​បច្ចុប្បន្ន​​ ដោ​យលោក​ជា​ ចាន់​តូ បញ្ជាក់​ថា គោល​​បំណង​​នៃ​​ការ​​កែ​លម្អ​​ទី​ស្នាក់​​ការ​ថ្មី​នេះ​គឺ​ដើម្បី​​​ ៖
ទី១-ពង្រឹង​​ជំនឿ​​ទុក​ចិត្ត​ពី​សាធារណ​ជន​មក​​លើ​ប្រព័ន្ធ​​ធនា​គារ​ 
ទី​២-​​គាំ​ទ្រ​ការ​អនុវត្ត​​កំណែ​ទម្រង់​​ការ​គ្រប់​គ្រង​​ហិរញ្ញ​វត្ថុ​សាធារណៈ
ទី​៣-​ចូល​រួម​​ចលនា​ប្រឡង​​ប្រណាំង​ទី​ក្រុង​ស្អាត និង​អភិវឌ្ឍ​​ន៍​តំបន់​ទេស​ចរណ៍​​យូរ​អង្វែង និង​ជា​​ពិសេស​
ទី​៤-​​គឺ​អនុវត្ត​​មុខ​ងារ​ និង​ភារ​កិច្ច​​ជា​អាជ្ញា​​ធរ​រូបិ​យ​វត្ថុ​ផង ជា​ធនា​គា​​រិក​​របស់​ធនា​គារ​​ផង​​ និង​ជា​អាជ្ញាធរ​អាណា​ព្យា​បាល​​លើ​ប្រព័ន្ធ​​ធនា​គារ​​ និងហិរញ្ញ​វត្ថុ​ទាំង​មូល​ផង​ដែរ ៕