ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​ស្ត្រី​មេម៉ាយ​​នៅក្នុងផ្ទះ​​ក្រោយ​ពី​ម៉ៅ​ចំការ​មៀន​​បាន​ជាង​២​ពាន់​ដុល្លារ​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​ស្ត្រីមេម៉ាយ​​ម្នាក់​ក្រោយ​ពី​ម៉ៅចម្ការ​មៀន​​បាន​ប្រាក់​ជាង​២.០០០​​ដុល្លារ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​គាស់​ផ្ទះ​ចូល​ទៅ​​សម្លា.ប់​ ដោយ​ប្រើ​​ឧបករណ៍​​មុត​រឹង​កា.ប់​ត្រូវ​ជា​ច្រើន​កន្លែង​ស្ទើរ​សុស​សាច់​ស្លា.ប់យ៉ាង​អាណោច​អាធ័ម​​នៅ​ក្នុង​ថ្លុក​ឈាម​ ហើយ​​ជន​មិន​ស្គាល់​​មុខ​នោះ​​បាន​រើ​កកាយ​​យក​លុយ​ និង​របស់​មាន​តម្លៃ​​រត់គេច​ខ្លួន​បាត់​​ស្រមោល គឺ​នៅគ្រា​ដែល​ស្ត្រី​នោះ​នៅ​​ផ្ទះ​តែ​​ម្នាក់​ឯង ។

ខេត្តកណ្តាល ៖ ​ស្ត្រីមេម៉ាយ​​ម្នាក់​ក្រោយ​ពី​ម៉ៅចម្ការ​មៀន​​បាន​ប្រាក់​ជាង​២.០០០​​ដុល្លារ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​គាស់​ផ្ទះ​ចូល​ទៅ​​សម្លាប់​ ដោយ​ប្រើ​​ឧបករណ៍​​មុត​រឹង​កាប់​ត្រូវ​ជា​ច្រើន​កន្លែង​ស្ទើរ​សុស​សាច់​ស្លាប់យ៉ាង​អាណោច​អាធ័ម​​នៅ​ក្នុង​ថ្លុក​ឈាម​ ហើយ​​ជន​មិន​ស្គាល់​​មុខ​នោះ​​បាន​រើ​កកាយ​​យក​លុយ​ និង​របស់​មាន​តម្លៃ​​រត់គេច​ខ្លួន​បាត់​​ស្រមោល គឺ​នៅគ្រា​ដែល​ស្ត្រី​នោះ​នៅ​​ផ្ទះ​តែ​​ម្នាក់​ឯង ។

​សព​ស្ត្រីរងគ្រោះ​​ត្រូវបាន​កូន​ប្រុស​​របស់​គាត់​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្ទះ​មុខ​ទូរទស្សន៍​ កាល​ពី​​រសៀល​ថ្ងៃទី​៣ សីហា ២០១២ នៅភូមិ​​ស្វាយ​​ពង​អង្ក្រង ឃុំ​កោះអន្លង់​ចិន ស្រុក​ស្អាង ។ ស្ត្រី​រងគ្រោះ​ឈ្មោះ​​ងួន ឃីម អាយុ​៥៦​ឆ្នាំ ​ជា​ស្ត្រី​​មេម៉ាយ​ម និងជាកសិ​ករ​​រស់នៅភូមិ-ឃុំ​កើត​ហេតុ ។ ក្រោយ​ពី​ហេតុការណ៍​កើតឡើង​​​ប៉ូលិស​បាន​ចុះទៅ​​ពិនិត្យ​​ និង​ធ្វើ​កោសល្យ​វិច័យ​សព ។ ​បើ​តាម​កូន​ប្រសា​របស់​ជនរងគ្រោះ​​ឈ្មោះថាច វណ្ណា បាន​ឱ្យ​ដឹង​ថា ម្តាយ​ក្មេក​របស់​គាត់ ទើប​តែ​ម៉ៅចម្ការ​មៀន កាល​ពី​ថ្មីៗ​​នេះ​​បាន​ប្រាក់​​២.៥០០​ដុល្លារ ។ នៅយប់​ថ្ងៃទី​​២ កញ្ញា គាត់​បាន​ទូរស័ព្ទ​​មក​សួរ​​សុខទុក្ខ​​ម្តាយ​ក្មេក​ជិត​មួយ​ម៉ោង​ដល់​ម៉ោង​១០​យប់​​ក៏​បិទទូរស័ព្ទ ។ លុះ​ដល់​​រសៀលថ្ងៃទី​​៣ កញ្ញា ​គាត់​ទទួល​ដំណឹង​ថា ម្តាយ​ក្មេក​ត្រូវ​គេ​សម្លាប់​​នៅ​​ក្នុងផ្ទះ ហើយ​ជនមិន​ស្គាល់​មុខ​បាន​រើ​កកាយ​​ក្នុងផ្ទះ​យក​លុយ​គាត់​អស់​រលីង ។ បើ​តាម​ឈ្មោះ​ឃី ឌីណា ជា​កូន​ប្រុស​ពៅ ដែល​រស់​នៅជា​មួយ​ស្ត្រី​រងគ្រោះ​ថា ​នៅ​យប់​​កើត​ហេតុ​​ខ្លួន​បាន​មក​ដើរ​លេង​នៅភ្នំពេញ​ ដេក​មួយ​យប់​ពេល​រសៀល​ថ្ងៃទី​​៣ ក៏​ត្រឡប់​ទៅផ្ទះ​​វិញ ស្រាប់តែ​ឃើញ​ម្តាយ​ត្រូវគេ​កាប់​​សម្លាប់​​ស្លាប់​ដេកនៅក្នុង​ថ្លុក​ឈាម​ក្នុង​ផ្ទះ​​ធ្វើ​ឱ្យ​គេ​រន្ធត់​ជា​ខ្លាំង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕