ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ព្រះ​នេត្រ​ព្រះ​​មាន​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​មិន​តិច​ជាង​10​កន្លែង​​ ​ ហើយ​មាន​​2កន្លែង​ដែល​​​​​​នាំចេញ​ទៅ​លក់​​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​

12 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មានជ័យ​ ៖ សិប្ប​កម្ម​កែច្នៃ​​ថ្ម​ភ្នំ​​​នៅ​ក្នុង​​ស្រុក​ព្រះ​នេត្រ​ព្រះ​ នា​ពេល​បច្ចុប្បន្ន​នេះ​​​​មាន​​មិន​តិច​ជាង​១០កន្លែង​ទេ​ ​​​ក្នុងនោះ​២កន្លែង​​​ជា​សិប្ប​កម្ម​​ធំ​ជាង​គេ​ដែល​នាំ​ចេញ​ទៅ​លក់​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ ។ ​លោក​លី​ ប៊ុន​រិទ្ធ ​អភិបាល​ស្រុក​ព្រះ​នេត្រ​​ព្រះ​មានប្រសាសន៍​ថា ​​​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នេះ ​កាលពី​មុន​គេ​​កែច្នៃ​​​ដោយ​ដៃ ​ដែល​ចេះ​ត​ៗ​គ្នាពី​ដូន​តា​ តែនៅ​

ខេត្ត​​បន្ទាយ​មានជ័យ​ ៖ សិប្ប​កម្ម​កែច្នៃ​​ថ្ម​ភ្នំ​​​នៅ​ក្នុង​​ស្រុក​ព្រះ​នេត្រ​ព្រះ​ នា​ពេល​បច្ចុប្បន្ន​នេះ​​​​មាន​​មិន​តិច​ជាង​១០កន្លែង​ទេ​ ​​​ក្នុងនោះ​២កន្លែង​​​ជា​សិប្ប​កម្ម​​ធំ​ជាង​គេ​ដែល​នាំ​ចេញ​ទៅ​លក់​​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ ។ ​លោក​លី​ ប៊ុន​រិទ្ធ ​អភិបាល​ស្រុក​ព្រះ​នេត្រ​​ព្រះ​មានប្រសាសន៍​ថា ​​​​សិប្ប​កម្ម​កែច្នៃ​ថ្ម​ភ្នំ​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​នេះ ​កាលពី​មុន​គេ​​កែច្នៃ​​​ដោយ​ដៃ ​ដែល​ចេះ​ត​ៗ​គ្នាពី​ដូន​តា​ តែនៅ​សម័យ​​នេះ​ការ​​កែ​ច្នៃ​​ធ្វើ​​​​ឡើង​​ដោយ​ប្រើ​​​​​ម៉ាស៊ីន​មាន​​រហូត​ដល់​៧០​ភាគ​រយ​​​ ​។ ​

សិប្បកម្ម​ភាគ​ច្រើន​ត្រូវ​បាន​ក្រសួង​វប្ប​ធម៌​និងវិចិត្រ​សិល្បៈ​និង​អង្គ​ការ​ជាដៃ​គូ​​​បង្រៀន​បន្ថែម​ពី​បញ្ហា​រចនា​ក្បាច់​ម៉ូដ​ដែល​ជា​រចនា​​បថ​​​​ខែ្មរ​បុរាណ ។អ្នក​​ស្រី​ រៀម ​កញ្ញា ​ម្ចាស់​សិប្ប​កម្ម​កែ​ច្នៃ​ធំ​មួយ​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​​និយាយ​​​ថា ​ការ​កែ​ច្នៃ​​មាន​ច្រើន​ប្រភេទ​​​ដូចជា​រូបច​ម្លាក់ ​និងការ​កែច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហា​រិម​ជា​ដើម​​​ ហើយ​សិប្បកម្ម​កែច្នៃ​​ទាំង​នេះ​គឺ​​គេ​យក​ថ្ម​ភ្នំ​ព្រះ​នេត្រ​ព្រះ​ ​​មក​ធ្វើ​ព្រោះ​​មាន​គុណ​ភាពល្អ ។ ​សិប្បកម្ម​កែច្នៃ​របស់​អ្នក​ស្រី​បាន​បើក​ដំណើរ​ការ​​នៅអំឡុង​​ឆ្នាំ​២០០៣​ហើយ​​​បច្ចុប្បន្ន​​​​មាន​មេជាង​និងកម្មករ​មិន​តិច​ជាង​៥០​នាក់​ឡើយ ។ ចំពោះ​​​េមជាង​ក្នុង​​​ម្នាក់​​​ទទួល​ប្រាក់​​ខែ​​​​ជាង​២០០​ដុល្លារ​ និង​កម្មករ​១ខែ​ជាង​១០០​ដុល្លារ ​៕