ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​សោ​យក​លុយ​ម្ចាស់​កាណូត​ជាង៨​លាន​រៀល

12 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់ ៖ ​បុរស​ជា​​ព្រូ​កាណូត​​ម្នាក់​បាន​​លួច​​យក​លុយ​ម្ចាស់​​កាណូត​អស់​ជាង​៨​លាន​រៀល​​​ហើយ​គេច​ខ្លួន​បាត់​តែមិន​បាន​ប៉ុន្មាន​​ម៉ោង​ផង​ក៏​ត្រូវ​​ប៉ូលិស​តាម​រក​ឃើញ និង​ចាប់​ឃាត់​ខ្លួន​ ខណៈ​​កំពុង​ដូរ​លុយ​នៅ​ផ្សារ​ ។ ករណី​​ចោរ​កម្ម​នេះ​​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​៣ កញ្ញា​ ២០១២ ​នៅ​ឃុំ​​កំពង់​លួង ស្រុក​​ក្រគរ ។

​​ជនសង្ស័យ​ដែល​ឃាត់​​ខ្លួន​ឈ្មោះ​​ចាន​់ ម៉ៅ ​ភេទប្រុស អាយុ​២៨ឆ្នាំ ​មាន​ទីលំនៅ​​ភូមិ​រាំង​ទិល ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ​ឃាត់​ខ្លួន​តាម​ដើម​បណ្តឹង​ឈ្មោះទី នុយ ភេទប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​​ភូមិ​កោះ​កែវ ​ឃុំ​រាំង​ទិល ដែល​បាន​ចោទប្រកាន់​ថា ​ជន​នេះ​បាន​លួច​លុយ​របស់​គាត់​អស់​​ចំនួន​​៨.០៤៩.០០០​រៀល​ ។ លុយ​ទាំង​នេះ​ជាលុយ​ម៉ូយ​អីវ៉ាន់​​ដែល​គេ​ផ្ញើ​ទៅ​​​សង​ម្ចាស់​អីវ៉ាន់​​ ក្នុង​នោះ​​លុយ​របស់​ឈ្មោះ​ដាវ ចំនួន​​៣.១៣៤.០០០​រៀល ​លុយ​របស់​ឈ្មោះ​​រ៉ាត់ ១.៧៧៥.០០០រៀល លុយ​របស់​ឈ្មោះ​ដូ ៣៦០.០០០រៀល លុយ​របស់​ឈ្មោះ​រ៉េត ៩៣០.០០០​រៀល ​លុយ​របស់​ឈ្មោះ​ចាន់ ចាវ ៦៥០.០០០រៀល ​និង​លុយ​របស់​គាត់​ផ្ទាល់​ ១.២០០.០០០រៀល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕