ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ៤៦គ្រួសារនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៣ កញ្ញា ២០១២ បានលើកគ្នាតវ៉ាបណ្តេញគ្រឿងចក្រមួយគ្រឿងដោយចោទថា បានឈូសឆាយដំណាំគ្នារបស់ពួកគាត់ ហើយក្នុងការតវ៉ានោះដោយសារការឈឺចាប់ដីរបស់ពួកគាត់ដោះស្រាយច្រើនឆ្នាំហើយមិនចេះចប់ កើតមានបញ្ហាឥតឈប់ឈរ ។ ខណៈនោះស្រាប់តែមានស្ត្រីចំណាស់ម្នាក់បានខោស្រាតអាវចូលទៅអង្គុយក្នុងប្រដាប់ចូកដីរបស់គ្រឿងចក្រស្រែកយំឡាំប៉ា សុំឱ្យមានការបញ្ឈប់ឈូសឆាយដំណាំគ្នារបស់ពួកគាត់ទៀតផង ។ នៅចំណុចកើតហេតុគេឃើញដើមស្វាយធំៗចំនួន៣ដើម របស់ឈ្មោះផួន ណារី ភេទស្រី អាយុ៥១ឆ្នាំ ត្រូវបានគេឈូសគាល់រំលើង ទាំងឫស ក្នុងនោះដើមឈើផ្សេងមួយចំនួនទៀតក្នុងភូមិកើតហេតុក៏ឃើញគេឈូសឆាយផងដែរ ។ ស្ត្រីចំណាស់ដែលស្រាតខោស្រាតអាវយំឡាំប៉ាឈ្មោះជឿន ខន អាយុ៥១ឆ្នាំ ក៏ដូចជាឈ្មោះផុន ណារី អះអាងថា ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ (៤៦គ្រួសារ) បានរស់នៅទីនោះ២០ឆ្នាំហើយ គឺតាំងពីមុនឆ្នាំ ២០០០ មកម៉្លេះ បន្ទាប់មកក៏មានជម្លោះជាមួយភាគីម្ខាងទៀតប្តឹងប្តល់គ្នា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ