ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការប៉េអឹម​​ស្រុក​គិរី​វង់​បើក​រថយន្ត​ចេញពី​ហាង​បុក​​គ្នាជាមួយ​សេ125របួសធ្ងន់​រួច​​បើក​រត់​

12 ឆ្នាំ មុន

ខេត្ត​​តា​កែវ ៖ នារី​ម្នាក់​​​បាន​​រង​​រ​បួស​ធ្ងន់​ហើយ​​ត្រូវ​បាន​ប៉ូលិស​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​ដោយសារគ្រោះ​ថ្នាក់​​​ចរាចរណ៍​កើត​ឡើ​ង​រវាង​​​រថយន្ត​​របស់​​មន្ត្រី​​​បេ៉អឹម​ម្នាក់​​​​បើក​​ចេញពី​​ហាង​​មួយ​កន្លែង​បោះ​ពួយ​​ពី​លិច​ទៅកើត​​ ​ពេល​មក​ដល់​​ចំណុច​​​ផ្លូវ​បំបែក​​ជា​​​បួនក៏បុក​គ្នា​ជាមួយ​ម៉ូតូ​នារីសិស្ស​​សាលា​ម្នាក់​​កំពុង​​បើក​ឆ្លង​​ថ្នល់​​​ពី​ជើ​ង​ទៅ​ត្បូង​​បណ្តាលឱ្យ​​​ម៉ូតូ​វៀច​កង់​មុខឯ​មនុស្ស​​រង

ខេត្ត​​តា​កែវ ៖ នារី​ម្នាក់​​​បាន​​រង​​រ​បួស​ធ្ងន់​ហើយ​​ត្រូវ​បាន​ប៉ូលិស​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​ដោយសារគ្រោះ​ថ្នាក់​​​ចរាចរណ៍​កើត​ឡើ​ង​រវាង​​​រថយន្ត​​របស់​​មន្ត្រី​​​បេ៉អឹម​ម្នាក់​​​​បើក​​ចេញពី​​ហាង​​មួយ​កន្លែង​បោះ​ពួយ​​ពី​លិច​ទៅកើត​​ ​ពេល​មក​ដល់​​ចំណុច​​​ផ្លូវ​បំបែក​​ជា​​​បួនក៏បុក​គ្នា​ជាមួយ​ម៉ូតូ​នារីសិស្ស​​សាលា​ម្នាក់​​កំពុង​​បើក​ឆ្លង​​ថ្នល់​​​ពី​ជើ​ង​ទៅ​ត្បូង​​បណ្តាលឱ្យ​​​ម៉ូតូ​វៀច​កង់​មុខឯ​មនុស្ស​​រង​រ​បួស​​​ធ្ងន់​​រួច​រថយន្ត​​បើក​គេច​​បាត់​ស្រមោល ។ ​ហេតុការ​ណ៍​នេះ​បា​ន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​១​និង​១០នាទី​​​​រសៀល​ថ្ងៃទី​​២ កញ្ញា ​​ស្ថិត​ក្នុង​​ភូមិ​២ សង្កាត់​​រកាក្នុង ក្រុុង​ជូនកែវ ។​​

លោក​ ឥន មណ្ឌល ​អធិ​ការ​រង​​នគរ​បាល​​​ក្រុង​​ជូន​​កែវ ​បាន​ឱ្យ​ដឹ​ង​ថា នារី​រងគ្រោះ​​​ឈ្មោះ​​មាស​ ស្រីអូន​​ ​អាយុ​២២​ឆ្នាំ​ ​រស់​នៅ​ក្នុង​ឃុំ​៨មុំ ​​ស្រុក​ទ្រាំង​ ​​រង​របួស​​បាក់​​ឆ្អឹងដង​កាំ​បិត​ខាងស្តាំ​កំពុង​​​សម្រាក​​​​ព្យាបាល​​នៅ​មន្ទីរ​​ពេទ្យ​​​បង្អែក​​ខេត្ត ឯ​ម៉ូតូ​​​ម៉ាក​​សេ​១២៥ ​សេ៊រី​​២០០៥ ​ពណ៌​ខ្មៅ ​​​​ខូច​ខ្នង​​​មុខ ចំណែក​​រថ​យន្ត​​ម៉ាក​ឡិច​ស៊ីស RX300 ពណ៌​ខ្មៅ ​បើក​ចេញពី​​ហាង​ផឹក​ស៊ី​ហើយ​ក្រោ​យពីបុក​គ្នា​ជាមួយ​ម៉ូតូ​ខាងលើ ​​​ក៏​បើក​​គេច​​បាត់​ស្រមោល ​។​ លោក​អធិការ​រង​បាន​បន្ត​ថា មុន​ពេល​កើត​េហតុ​​​ នារីរងគ្រោះ​​​បាន​ជិះ​ម៉ូតូ​​​ម្នាក់​ឯង​​​ធ្វើ​​ដំណើរ​ពីជើង​ទៅ​ត្បូង​  លុះ​​មក​​ដល់​ផ្លូវ​បំបែក​​ជា​បួន​​មាន​​​រថយន្ត​​ឡិច​ស៊ីស មួយគ្រឿង​ ​បើក​ពី​កើត​ទៅលិច​ ចេញពី​ហាង​​ស៊ី​​​ផឹក​​បុកគ្នា​ជា​មួយ​ម៉ូតូ​​ត្រូវ​កង់​មុខ​​ធ្វើ​ឱ្យ​​នារីរងគ្រោះ​​​ដួល​​​សន្លប់​​បាត់​ស្មារតី​​ ហើ​យ​​រថយន្ត​​បាន​បន្ថែម​​ល្បឿន​​បើក​​គេច​បាត់​ស្រមោល​តែ​ម្តង។

សាក្សី​នៅ​ក​ន្លែង​កើត​េហតុ​បាន​និយាយ​ថា ​រថយន្ត​ឡិច​ស៊ីសខាងលើជា​​របស់​លោក​​មេ​បញ្ជា​​ការ​​​កង​រាជ​អាវុធ​ហត្ថ​​​​ស្រុក​គិរី​វង់​ ​បើក​ចេញពី​​ហាង​​មួយ​ ។ សាក្សី​បាន​រិះគន់ថា​ មិន​​គួរ​ណា​លោក​មិន​ទទួល​ខុស​ត្រូវ​​ បែរ​ជា​​បន្ថែម​ល្បឿន​បើក​​រថយន្ត​​​គេច​បាត់​​បែប​នេះ​សោះ ។​​​លោក​​ ស៊ុយ ផល្លី​ ​មេប​ញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​គិរី​វង់​ និងជា​ម្ចាស់​រថយន្ត​ខាងលើ ​បាន​ប្រាប់​​​​តាម​ទូរស័ព្ទឱ្យ​ដឹង​​ថា ​​រូប​លោក​​អត់​​​​​ខុស​ទេ  ​​ម៉ូត​ូ​ជា​អ្នក​បើក​​បុក​រថយន្ត​​​របស់​​​គាត់​ ​ដូច្នេះ​ម្ចាស់​ម៉ូតូ​​​ទេ ត្រូវ​​សង​ថ្លៃ​ខូច​ខាត​​​​​រថយន្ត​​រ​ប​ស់​គាត់​ ​ព្រោះ​​ធ្វើ​​អស់​លុយ​​ច្រើន​ រឿង​​​ដែល​ឱ្យ​លោក​ទទួល​​ខុស​ត្រូវ​​នោះ​មិន​​អាច​​ទៅ​រួច​ឡើយ ៕