ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​សែន​សុខ​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជា​មួយ​​ថ្នាំ​ញៀន​​ពីរ​កញ្ចប់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​នៅ​វេលា​​​​ម៉ោង​១១ និង​​៥​នាទី​យប់​​ថ្ងៃ​ទី​​២ កញ្ញា ប៉ូលិស​​ខណ្ឌ​សែនសុខ បាន​ឃាត់​ខ្លួន​​បុរស​២​នាក់ ខណៈ​ពួក​គេ​​កំពុង​នាំ​គ្នា​​សេព​គ្រឿង​ញៀន​​ហើយ​​ដក​ហូត​បាន​ថ្នាំ​ញៀន​​២​កញ្ចប់​​តូច​​ និងមូ៉តូ​​សេ​​១២៥​​មួយ​គ្រឿង ។ ជន​សង្ស័យ​​ត្រូវ​ឃាត់​ខ្លួន​​ឈ្មោះ​​គឹម ពូ អាយុ​​២៤​ឆ្នាំ ជា​អ្នក​​បើក​រថយន្ត និង​ម្នាក់​​ទៀត​ឈ្មោះ​​ឆង ថុល អាយុ​២៥​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ដែរ បច្ចុប្បន្ន​​អ្នក​​ទាំង​

រាជធានី​ភ្នំពេញ​ ៖​​ ​នៅ​វេលា​​​​ម៉ោង​១១ និង​​៥​នាទី​យប់​​ថ្ងៃ​ទី​​២ កញ្ញា ប៉ូលិស​​ខណ្ឌ​សែនសុខ បាន​ឃាត់​ខ្លួន​​បុរស​២​នាក់ ខណៈ​ពួក​គេ​​កំពុង​នាំ​គ្នា​​សេព​គ្រឿង​ញៀន​​ហើយ​​ដក​ហូត​បាន​ថ្នាំ​ញៀន​​២​កញ្ចប់​​តូច​​ និងមូ៉តូ​​សេ​​១២៥​​មួយ​គ្រឿង ។ ជន​សង្ស័យ​​ត្រូវ​ឃាត់​ខ្លួន​​ឈ្មោះ​​គឹម ពូ អាយុ​​២៤​ឆ្នាំ ជា​អ្នក​​បើក​រថយន្ត និង​ម្នាក់​​ទៀត​ឈ្មោះ​​ឆង ថុល អាយុ​២៥​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ដែរ បច្ចុប្បន្ន​​អ្នក​​ទាំង​ពីរ​​ស្នាក់​នៅ​ភូមិ​​ស្ទឹង​​​មាន​ជ័យ​​ សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

មន្ត្រី​ប៉ូលិស​​​បាន​​​ឱ្យ​ដឹង​ថា ជន​​សង្ស័យ​​ទាំង​២​នាក់​ខាង​លើ​ត្រូវ​​​​ប៉ូលិស​​ល្បាត​​ប្រទះ​ឃើញ​​​កាល​ពី​វេលា​ម៉ោង​១១​យប់​​ថ្ងៃ​​ទី​២ កញ្ញា នៅ​តាម​ផ្លូវ​លំ​​ ស្ថិត​ក្នុង​​​ភូមិ​ត្រពាំង​ឈូក សង្កាត់​​ទឹក​ថ្លា ​ខណៈ​​ពួក​គេ​កំពុង​ជក់​ថ្នាំ​ញៀន ។ មន្ត្រី​ខាង​លើ​បាន​​បន្ត​ទៀត​ថា ​​​​បុរស​ញៀន​ថ្នាំ​​ទាំង​២​​​នាក់​ និង​វត្ថុ​​តាង​​ថ្នាំ​ញៀន​​២​កញ្ចប់​​ រួ​ម​ទាំង​ម៉ូតូ​​សេ​១២៥ មួយ​គ្រឿង ​ ត្រូវ​​សមត្ថ​កិច្ច​​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​កាន់​​សាលា​ដំ​បូង​​រាជធានី​ភ្នំពេញ ​​​​តាម​​នីតិវិធី​ ។

គួរ​​កត់​សម្គាល់​​ថា នៅ​ភូមិ​​ត្រពាំង​​​ឈូក​ក្នុង​​សង្កាត់​​ទឹក​ថ្លា​​ ខណ្ឌ​សែន​សុខ សមត្ថ​កិច្ច​​​បាន​ចាត់​​ការ​ និង​បង្ក្រាប​​ក្រុម​ជន​​​​ជួញ​ដូរ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀនហាក់​ដូច​​​មិន​អស់​ទាល់​តែ​សោះ បើ​ទោះ​​ជា​​សមត្ថ​កិច្ច​​បាន​ប្រឹង​ប្រែង​​បង្ក្រាប​​​​​យ៉ាង​សកម្ម​​យ៉ាង​ណា​ក៏​ដោយ ៕