រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រវឹងជោករហូតវង្វេងស្មារតីជិះម៉ូតូមួយគ្រឿងធ្លាក់ជង្ហុកខ្ទាតចេញពីផ្លូវ ចូលទៅក្នុងប្រឡាយទឹកនៅក្បែរចិញ្ចើមផ្លូវ តែសំណាងល្អបុរសនោះមិនធ្លាក់ចូលទឹកសន្លប់បាត់ស្មារតីត្រូវបានប៉ូលិសមូលដ្ឋានដើរល្បាតប្រទះឃើញជួយទាន់កុំអីត្រូវរមៀលធ្លាក់ចូលទឹកស្លាប់បាត់ទៅហើយ ហើយម៉ូតូរបស់គេប្រហែលត្រូវចោរលួចយកបាត់ទៅទៀតផងក៏មិនដឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ បុរសនោះឈ្មោះផន ភាន់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្ម ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿ់ងម៉ាកគ្លីក ពណ៌ក្រហម លាយខ្មៅ ហើយគេមិនបានដឹងថា សព្វថ្ងៃបុរសនោះស្នាក់នៅ និងធ្វើការនៅកន្លែងណានោះឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ