ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២ កញ្ញា ២០១២ លោកវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាប្រធានសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជា និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៉ីមកម្ពុជា និងលោក មហាំម៉ាត់ សលតន តំណាងសមាគមសម្របសម្រួលសង្គមរដ្ឋគុយវែត និងជាទីប្រឹក្សាសមាគមសប្បុរសធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងនាំយកថ្នាំពេទ្យចុះទៅជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន ព្រមទាំងធ្វើអនាម័យដល់កុមារាក្រោមអាយុ១៣ឆ្នាំ នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ជាការផ្តល់សេវាលើកកម្ពស់សុខភាពសហគមន៍ក្រីក្រ ។
ក្នុងឱកាសនោះមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត សាន់ សាប់អីុ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអគ្គលេខាសមាគមគ្រូពេទ្យអ៊ិស្លាមកម្ពុជា លោកអភិបាលស្រុកពញាឮ លោកស្រីមេឃុំ មេភូមិ ក្រុមការងារ ព្រមទាំងក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ មុននឹងដំណើរការពិនិត្យជំងឺលោកវេជ្ជបណ្ឌិត សុះ មុះសិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពដល់ក្រសួងសុខាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាជន និងកុមារនៅតាមជនបទ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ