ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​រថយន្ត​ឆ្លាម​ចត​បាំង​ផ្លូវ​ចេញ​មិន​រួច ទាត់​ធាក់​​បង្ក​ទៅ​​ជាជម្លោះ​​បែក​ផ្សែង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម្ចាស់​​រថយន្ត​​កាមរី​ឆ្លាម​ ពណ៌ស ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ ខឹង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​ឈប់​បាំងផ្លូវ​រថយន្ត​ចេញ​មិន​រួច​បង្ក​​ទៅ​ជា​ជម្លោះ​ប្រកែ​ក​គ្នា​បែក​ផ្សែង​កក​ស្ទះ​ចរាចរណ៍​ទាំង​រំលងអធ្រាត្រ ដែលហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​​

រាជធានីភ្នំពេញ ៖ ម្ចាស់​​រថយន្ត​​កាមរី​ឆ្លាម​ ពណ៌ស ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ ខឹង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​ឈប់​បាំងផ្លូវ​រថយន្ត​ចេញ​មិន​រួច​បង្ក​​ទៅ​ជា​ជម្លោះ​ប្រកែ​ក​គ្នា​បែក​ផ្សែង​កក​ស្ទះ​ចរាចរណ៍​ទាំង​រំលងអធ្រាត្រ ដែលហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៤ កញ្ញា នៅ​ចំណុច​មុខ​ខារ៉ាអូខេ​អេហ្ស៊ីប ទល់​មុខផ្សារ​សាមគ្គី​ មហា​វិថី​ម៉ៅសេទុង ​ក្នុងសង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល គោក ។

តាម​សម្តីរបស់​​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម​បាន​ប្រាប់​ថា មុន​ពេល​កើត​ហេតុ​​គាត់​ចេញ​ពីច្រៀង​ខារ៉ាអូខេ​​បើក​រថយន្ត​ត្រឡប់​​ទៅ​​ផ្ទះ​វិញ តែ​បើក​​ចេញ​មិន​រួច​ចុច​ស៊ីផ្លេ​​រង់ចាំ​យូរពេក​​កើត​ការ​​មួម៉ៅ​​ក្តៅ​ក្រហាយ​​ខឹង​នឹង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​ពណ៌ស ឈប់​​រង់ចាំ​​ដឹក​ម៉ូយ​នៅ​ពី​ក្រោយ​​មិន​ព្រម​បើក​ចេញ​ទៅណា​ធ្វើ​​ឱ្យ​គាត់​​​ថយ​រថយន្ត​​មិន​រួច​ក៏​ចុះ​​ទៅ​ធាក់​រថយន្ត​​នោះ​​ពី២ទៅ៣​ជើង ធ្វើឱ្យម្ចាស់​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ខឹង​ចុះ​មក​ឈ្លោះ​​ប្រកែកគ្នា​​ចុះឡើង ស្រាប់តែ​ម្ចាស់​រថយន្ត​​ឆ្លាម​ចុះ​​ទៅវាយ​បំបែក​​កញ្ចក់​​រថយន្តតាក់​ស៊ី​ម៉ែត្រ​រួច​ឡើង​រថយន្តបើក​ចេញ​ទៅ ។

ស្រប​ពេល​នោះ​ខាង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បាន​​ទូរស័ព្ទ​​ហៅ​ក្រុម​តាក់ស៊ីម៉ែត្រ​​ដូចគ្នាមក​ជួយ​ដេញតាម​ព័ទ្ធ​ជុំ​វិញ​ធ្វើ​ឱ្យរថយន្ត​ឆ្លាម​បើក​ទៅ​មុខ​មិន​រួច ​ថយ​ក្រោយ​​ក៏​មិន​រួច​​តាម​មហាវិថី​កម្ពុជា​ក្រោម​ក្នុងសង្កាត់​​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​ទួលគោក ​បណ្តាល​ឱ្យ​កក​ស្ទះ​ចរាចរណ៍​​ទាំង​រំលង​អធ្រាត្រ​ ហើយ​បង្ក​ការ​ឈ្លោះ​​ប្រកែក​គ្នា​​បែកផ្សេង​រញ៉េ​រញ៉ៃ​អនាធិប​តេយ្យ​ពេញ​ផ្លូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕