ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​លោក​យាយ​ក្នុង​ផ្ទះ​យក​ក្រវិល​មាស​ទម្ងន់​5​ហ៊ុន​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​ប្លន់​​​ដ៏​ឃោរឃៅ​​​មួយ​ដែល​​បង្ក​​ឡើង​ដោយ​​ជន​មិន​ស្គាល់​មុខ​បា​ន​ចូល​​​​ទៅ​​ក្នុង​​ផ្ទះ​លោក​​យាយ​មេម៉ាយ​អាយុ​៦៥ឆ្នាំ និង​វាយ​​សម្លា.ប់​​យក​ក្រវិល​​​មាស​មួយគូ​​​ទម្ងន់​​៥ហ៊ុន​ទៅ​បាត់​នៅវេលា​​ពាក់​កណ្តាល​អធ្រាត្រ​ ។​

ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​ប្លន់​​​ដ៏​ឃោរឃៅ​​​មួយ​ដែល​​បង្ក​​ឡើង​ដោយ​​ជន​មិន​ស្គាល់​មុខ​បា​ន​ចូល​​​​ទៅ​​ក្នុង​​ផ្ទះ​លោក​​យាយ​មេម៉ាយ​អាយុ​៦៥ឆ្នាំ និង​វាយ​​សម្លាប់​​យក​ក្រវិល​​​មាស​មួយគូ​​​ទម្ងន់​​៥ហ៊ុន​ទៅ​បាត់​នៅវេលា​​ពាក់​កណ្តាល​អធ្រាត្រ​ ។​

​មន្ត្រី​​ប៉ូលិសមូល​ដ្ឋានឃុំ​ទំព័រមាស ស្រុក   ស​​ំ​រោង​​ទង ប្រាប់​ថា ​​​នៅ​​វេលា​​រំលង​​​អធ្រាត្រ​ឈាន​ចូល​​​​ថ្ងៃទី​​៣ កញ្ញា​​ ​​នៅផ្ទះ​​ជនរង​គ្រោះ​ក្នុង​ភូមិ​​បាយ​ស្រា​ ឃុំទំព័រ​មាស ស្រុកសំរោង​ទង​អ្នក​​ដែល​​មាន​ផ្ទះ​​នៅជិតខាង​​​​​​បាន​ឮ​សំឡេង​ស្រែក​​តែពីរបីម៉ាត់​​ប៉ុណ្ណោះ​​ និង​ក្រោយ​ពីឮ​ស្នូរ​ផសៗ​រួចមក​​​ក៏​ស្ងាត់ទៅ​វិញ ដោយ​ពួកគាត់​ពុំ​នឹក​ស្មាន​​​ថា​​មាន​ករណី​​ចូល​​​ប្លន់​ដល់​​​​ក្នុងផ្ទះ​វាយ​​សម្លាប់​​​​យកក្រវិល​​មួយ​គូ​ ទម្ងន់​​៥ហ៊ុន​​ មាស​យកទៅ​​បាត់​​​​សោះ ។ ពេល​​ព្រឹក​ឡើង​ឃើញ​សព​យាយ​​​គង់ ផុន​ ​​ស្លាប់​​​ដេក​ផ្កាប់​​មុខ​យ៉ាង​​​អាណោច​អាធ័ម​​ដោយ​ចោរ​យក​ដៃគាត់​ទាំងពីរ​​ខ្ទាស់​​​មក​​លើ​ខ្នង​​ ព្រមទាំងកាច់​ជើងទាំង២​​​ខ្ទាស់​​មក​លើ​ខ្នង​ថែមទៀត​​ ដែល​​​នេះជាទ​ង្វើ​​​ដ៏​លាមក​​​​និង​​សាហាវ​ឃោរឃៅ​​បំផុត​ច្បាប់​​​មិន​អាច​​​អត់​ឱន​ឱ្យ​បា​ន ។ អ្នក​ភូមិ​​​បាយ​ស្រា​​បាន​​បន្ត​ថា ​នៅ​ពេល​​ព្រឹក​​ម៉ោង​​៧​​និង​៣០នាទី​​​ថ្ងៃទី​៣​​ កញ្ញា​​ ដោយ​ពុំ​ឃើញ​យាយ​​គង់​ ផុន ភ្ញាក់បើក​ទ្វារ​​​ចេញ​ក្រៅ​ផ្ទះ​​ចៅស្រី​​គាត់​ម្នាក់​​​ឈ្មោះហុន ផាន់ណា​ ​អាយុ​១០​ឆ្នាំ ​បាន​​​​ចូលទៅ​ដាស់​​​ដើម្បី​​យក​​​មុង ភួយ​ គាត់​ទៅបោក​គក់​ឃើញ​ជីដូន​​ដេកស្លាប់​​​​ទៅ​ហើយ​​ ​ក៏រត់មក​​​ប្រាប់​​​​​អ្នក​ជិតខាងឱ្យ​ជួយ​មើលជីដូន​ ។

ប្រភព​បន្ត​​ថា ​យាយ​​មេម៉ាយ​​គង់ ផុន ​មាន​កូន​​ប្រសា​២នាក់​​តែ​កូន​ទៅធ្វើ​ការ​​នៅ​ស្រុក​​ឆ្ងាយ​គាត់​​នៅ​​ម្នាក់​​ឯង​​​ក្នុង​ផ្ទះ​​​តៀម​​​ជញ្ជាំង​ក្តារ​​​ប្រក់​ស័ង្កសី​ ទំហំ​៣,៥​ម៉ែត្រ​×​​៤,៥​ម៉ែត្រ​ ដោយមាន​ចៅស្រី​ម្នាក់​​ចេញចូល​​តែពេល​​​ថ្ងៃ​ប៉ុណ្ណោះ​​ ។​

​លោក​អនុសេនីយ៍​ឯក​ ហែម​ ផាន​ អធិការ​រង​នគរ​បាល​​ស្រុកសំរោង​ទង​​​និយាយ​​​​ថា ​សព​​ ​​ត្រូវឃាតករ​​​វាយ​នឹង​​កំណត់​ឈើ​ចំ​​​​ថ្គាម​ និង​​ខ្នង​​បាក់ជើងនិង​បាក់​ឆ្អឹង​ជំនីរខាងឆ្វេង​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​ ហើយ​ឃាតករ​បាន​ដោះ​​​យក​​ក្រវិល​​​​​​មាស​​១គូ​​​​ ទម្ងន់​​៥​ហ៊ុន​ ដែលគាត់​​ពាក់​​នៅ​​ត្រចៀក​​ ៕